តាមប្រភពពីកាសែត DigiTimes, ក្រុមហ៊ុនទទួលខុសត្រូវផលិត iWatch នឹងជា Inventec (តៃវ៉ាន់)ដែលផលិតដល់ទៅ ៦០% ទិន្នផលនៃឧបករណ៍នេះ។ បើតាមអ្នកវិភាគម្នាក់នៅ CIMB Groupបណ្តាការកុម្មង់ផលិតនេះ ត្រូវបានប៉ាន់ស្មានថា នឹងមានរួមចំណែកប្រហែល ១៩% ផ្តល់ប្រាក់ចំណេញដល់ Inventec ក្នុងឆ្នាំ ២០១៤។

ក្រុមអ្នកវិភាគបានប៉ាន់ស្មានថា iWatch របស់ Apple នឹងមានតំលៃចាប់ពី ១៤៩ ដល់ ២២៩ ដុល្លារហើយអ្នកប្រើប្រាស់ នឹងទិញផលិតផលនេះ ដោយផ្តោតសំខាន់ ដើម្បីជំនួស ឧបករណ៍ស្តាប់តន្រ្តីiPod របស់ខ្លួន។ បរិមាណ iWatch ដែលនឹងផលិតនៅក្នុងឆ្នាំ២០១៤ ត្រូវបានប៉ាន់ស្មានថានឹងមានចំនួន ៦៣,៤ លានគ្រឿង។

/

ក្រៅពី iWatch របស់ Apple, Sony បានបង្ហាញខ្លួន SmartWatch របស់ខ្លួនរួចហើយ រីឯ Samsung ក៏បានដាក់ចេញផែនការ បញ្ចេញ smartwatch Galaxy Gear នៅថ្ងៃទី ៤ ខែកញ្ញា ខាងមុខនេះផងដែរ៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ VReview