ផ្កាយរណប NASA ពេលនេះ ក្រៅពីមានមុខងារស្វែងយល់អំពីអវកាស និងភពនានា វាក៏អាចតាមដានបាតុភូតធម្មជាតិ និងព្យាករអំពីគ្រោះរាំងស្ងួត ឬទឹកជំនន់។ល។

/

បច្ចុប្បន្ន ផ្កាយរបស់ NASA ត្រូវបានគេបង្វែរទិសដៅ ងាកមកផ្ដោតទៅលើការតាមដានផែនដី ពីលើលំហអាកាស ដោយសិក្សាស្រាវជ្រាវអំពីការប្រែប្រួលអាកាសធាតុ និងលទ្ធផលរបស់វា។ ក្រោយពីការផ្អាកមួយរយៈពេល ចុងក្រោយ ផ្កាយរណប ទទួលភារកិច្ចតាមដានអាកាសធាតុ ដែលមានសមត្ថភាពព្យាករអំពីគ្រោះធម្មជាតិ ក៏ត្រូវបានគេកំណត់ថ្ងៃ ដើម្បីបាញ់បង្ហោះឡើងទៅកាន់គន្លងគោចរ។

SMAP គឺជាផ្កាយរណបដែលមានជំនាញខាងតាមដានការប្រែប្រួលនៃសំណើមនៅលើស្រទាប់លើរបស់ផែនដី ហើយវាផ្ដល់រូបភាពអំពីសំណើម និងឥទ្ធិពលរបស់វា ទៅលើតំបន់នានា នៅលើផែនដី។ SMAP មានតួនាទីវាស់ជាតិសំណើមរបស់ផែនដី ក្នុងរយៈពេល ៣ថ្ងៃម្ដង ឬតិចជាងនេះ។ បណ្ដាទិន្នន័យដែលប្រមូលបាន នឹងអាចព្យាករអំពីគ្រោះរាំងស្ងួត និងទឹកជំនន់ ជួយឱ្យមនុស្សមានវិធនាការជាមុន ក្នុងការទប់ទល់។

/

SMAP មានអង់តែន ដូចទៅនឹងដៃរ៉ូបូត អាចបម្លាស់ទី និងបង្វិលខ្លួនក្នុងរយៈពេល ៤វិនាទីម្ដង ប្រការនេះនឹងជួយឱ្យបណ្ដាអង់តែន អាចបង្កើតផែនទីស្ដីអំពីកម្រិតនៃសំណើមរបស់ផែនដី។ ការគន់គូរអំពីកម្រិតនៃសំណើម ត្រូវបានធ្វើឡើង ដោយយោងទៅលើសញ្ញាម៉ៃក្រូវេវ។

ព័ត៌មានដែល SMAP រកបាន នឹងត្រូវបញ្ជូនមកផែនដី ដើម្បីធ្វើការវិភាគ ហើយទិន្នន័យទាំងនេះ នឹងជួយឱ្យគេដឹងបានថា តំបន់ណាខ្លះ នឹងមានគ្រោះរាំងស្ងួត និងតំបន់ណាខ្លះ នឹងមានទឹកជំនន់។ ជាងនេះ វាថែមទាំងអាចប្រាប់ឱ្យដឹងអំពីទំនាក់ទំនងរវាងទឹកក្រោមដី វដ្ដរបស់ការបោន និងលំនឹងរបស់អាកាសធាតុផងដែរ។

/

មុខ​ងារ​របស់​ផ្កាយ​រណប SMAP នឹង​ជួយ​ឱ្យ​មនុស្ស​ ត្រៀម​ខ្លួនសម្រាប់​ទប់​ទល់​នឹង​គ្រោះ​ធម្មជាតិ

តាមគម្រោង ផ្កាយរណប SMAP របស់ NASA នឹងត្រូវបានបាញ់បង្ហោះឡើងទៅកាន់គន្លងគោចរ នាថ្ងៃទី ២៩មករាខាងមុខ។

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ techtimes