ពលរដ្ឋប៉ាគីស្ថានជាច្រើនសិបនាក់បានធ្វើបាតុកម្មកាលពីថ្ងៃទី៩ មករា គាំទ្រច្បាប់ស្តីពីការប្រមាថចំពោះអ៊ិស្លាម ហើយគាំទ្របុរសដែលទទួលការចោទប្រកាន់ពីបទសំលាប់អភិបាលខេត្តបញ្ចាបជាអ្នកនិយមការកែ ទំរង់ម្នាក់។ នាយករដ្ឋមន្ត្រីប៉ាគីស្ថានអះអាងថា លោកនឹងមិនផ្លាស់ប្តូរកែប្រែច្បាប់នោះឡើយ។#យោងតាមប៉ូលិសថា មនុស្សប្រមាណជាពី៤០.០០០ទៅ៥០.០០០នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងការ៉ាជី ជាទីក្រុងធំបំផុតមួយនៅភាគខាងត្បូងប្រទេសដើម្បីសំដែងពីការគាំទ្ររបស់ពួកគេចំពោះច្បាប ់ដែលគ្រោងកាត់ទោសប្រហារជីវិតចំពោះការប្រមាថដល់អ៊ិស្លាម។ បាតុកម្មនេះតាមពិតគ្រោងធ្វើមុនការធ្វើឃាតអភិបាលខេត្តបញ្ចាប លោក SALMAN TASEER ដែលត្រូវបាញ់សំលាប់កាលពីថ្ងៃទី៤ មករា កន្លងមកនេះនៅក្រុងអ៊ីស្លាម៉ាបាដ ដោយអង្គរក្សម្នាក់ដែលថ្លែងនៅក្នុងតុលាការចាត់ទុកជនរងគ្រោះថា ជាអ្នកប្រមាថដល់សាសនាអ៊ិស្លាម។ បណ្តាក្រុមអ៊ិស្លាមបានអបអរសាទរចំពោះឥរិយាបថរបស់បុរសឈ្មោះ MUMTAZ QADRI ដោយចាត់ទុកថា នោះជាការព្រមានមួយចំពោះពួកអ្នកដែលគាំទ្រទស្សនៈនិយមកណ្តាលរបស់អភិបាលខេត្តត្រូវគេសំល ាប់ ៕