យល់ដឹង៖​ តាមការសិក្សាស្រាវជ្រាវថ្មីៗមួយរបស់សហរដ្ឋអាមេរិក បានបង្ហាញថា ការបូបយួរដៃរបស់ស្រីៗ គឺមានមេរោគបាក់តេរីច្រើនណាស់​ ដែលជាហេតុបណ្ដាលអោយមានជម្ងឹឆ្លងខ្ពស់បំផុត។ width=455តាមការបង្ហាញអោយដឹងពីក្រុមគ្រូពេទ្យនៃសាកលវិទ្យាល័យរដ្ឋ Las Vegas បានអោយដឹងថា កាបូបមនុស្ស​ស្រី គឺមានបាក់តេរីរាប់លាន ដែលយើងមិនអាចមើលឃើញ ខណៈដែលនារីៗ បានដាក់វាធ្វេសប្រហែស ​ពោលដូចជាការដាក់នៅលើកំរាលព្រំ ឬនៅលើតុកន្លែងការងារជាដើម។ តាមការអះអាងពីលោកគ្រូពេទ្យ បានអោយដឹងថា បាក់តេរីទាំងអស់នោះ អាចបណ្ដាលអោយមនុស្ស មានជម្ងឺដូចជា​ ឈឺពោះ វិលមុខ នឹងជម្ងឺរាករួសជាដើម។width=455តាមការផ្ដល់អនុសាសន៍របស់លោកវេជ្ជបណ្ឌិត​ Gobel Novalt បានអោយដឹងថា ទោះបីជាការបូបរបស់មនុស្សស្រីមានជាប់បាក់តេរីច្រើនក៏ដោយ​ តែបើនារីៗឧស្សាហ៍បោកគក់វា នោះវានឹងអាចជួយកាត់បន្ថយ នៃការកើតជម្ងឺ ដែលបណ្ដាលមកពីមេរោគតូចៗទាំងនោះផងដែរ។

 

ដោយ៖​ ឧស្សាហ៍ប្រភព៖ yahoo