ព័ត៌មានជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ របស់ទំព័រសារព័ត៌មានក្នុងស្រុក បានបញ្ជាក់អោយដឹងថា លោកប្រធានាធិតបីសហរដ្ឋអាមេរិក Barack Obama នឹងមកដល់រាជធានីភ្នំពេញនាល្ងាចនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី ៤ និងប្រទេសដៃគូរផ្សេងៗទៀត។

លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ាបានមកដល់ប្រទេសមីយាន់ម៉ាហើយនៅថ្ងៃចន្ទ ទី១៩នេះដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលប្រទេសក្នុងតំបន់អាស៊ានអាគ្នេយ៍មួយនេះ បាននឹងកំពុងធ្វើការបើកចំហរឡើងវិញ បន្ទាប់ពីជិតកន្លះសតវត្សរ៍ក្រោមការដឹកនាំរបស់យោធា។

គួរបញ្ជាក់ផងដែរថា យន្តហោះរបស់លោក អូបាម៉ា បានចុះចតនៅព្រលានយន្តហោះអន្តរជាតិក្នុងទីក្រុង យុំាងហ្គន ដែលរូបលោកនឹងត្រូវជួបលោក ប្រធានាធិបតី ថេន សេន ដែលជាអ្នកដឹកនាំការធ្វើកំណែទម្រង់សេដ្ឋកិច្ច និងនយោបាយ ចាប់តាំងពីចូលកាន់ដំណែងកាលពីខែមីនា ឆ្នាំ ២០១១ មក។ ហើយបន្ទាប់លោកអូបាម៉ា និងត្រូវជួបលោកស្រីអ៊ុង សាងស៊ូជី ដែលជាអ្នកបានដឹកនាំឲ្យមានប្រជាធិបតេយ្យនោះ ។ លោកអូបាម៉ា និង ចំណាយពេល ៦ ម៉ោងនៅក្នុងប្រទេសមីយ៉ាន់ម៉ា មុនពេលហោះមកប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន៕
ដោយ ៖ រិទ្ធីកែសំរួលអត្ថបទពី ៖ PK