ប្លែកៗ៖ នៅឯផ្សារលក់ត្រី Nova Scotia ប្រទេសអង់គ្លេសឯណ្ណោះវិញ ថ្មីៗនេះ មានការភ្ងាក់ផ្អើលជាខ្លាំង ទាំងអ្នកលក់ អ្នកទិញ និងក៏ដូចជាអ្នកវិទ្យាសាស្រ្ដផងដែរ ដែលបានជួបសត្វបង្កងចម្លែក ដាក់ចំអិនជាមួយទឹកក្ដៅហើយ នៅតែមិនងាប់។

លោក Chris Field អ្នកគ្រប់គ្រងផ្សារ Nova Scotia ក្នុងទីក្រុង Bedford បានប្រាប់សារពត៌មាន CBC ថា បង្កងចំនួន ៣៥ ដែលមានពណ៌ទឹកក្រូចទាំងនេះ ត្រូវបានទិញពីអ្នកនេសាទម្នាក់ ដែលទំនងជាគេនេសាទពីតំបន់កោះ Cape Breton ។ លោក Chris បានបន្ដថា យើងពិតជា បានដាក់វាក្នុងឆ្នាំងភ្លើងមែន តែពួកវា គឺហាក់នៅមានជីវិត។

ជាមួយគ្នានេះផងដែរ មនុស្សជាច្រើននាក់ បាននិយាយឡើងថា វាពិតជា ១ ក្នុងចំណោម១០លានមែន ដែលវាស្ទើរតែមិនអាចទៅរួច។ លោក Chris បាននិយាយចុងក្រោយថា ក្នុងចំណោមបង្កង ៣៥នេះ គឺនឹងដកចេញខ្លះសម្រាប់អ្នកជំនាញធ្វើការស្រាវជា្រវ និងពិសោធន៍ ហើយខ្លះទៀត គឺនឹងរក្សាទុកក្នុងធុងបង្កង ក្នុងផ្សារនេះ៕
ដោយ៖ រដ្ឋាប្រភព៖ yahoo