Version បន្ទាប់របស់ HTC One នឹងប្រើប្រាស់អេក្រង់ទំហំចាប់ពី 5 inch ដល់ 6 inch ប៉ុន្តែនៅរក្សារូបសណ្ឋាន Hardware ដូច Version HTC One ដើមដដែល ហើយអាចត្រូវបានក្រុមហ៊ុនទូរស័ព្ទតៃវ៉ាន់ ធ្វើការបង្ហាញខ្លួន ក្នុងរយះពេលខាងមុខនេះ។

ស្មាតហ្វូននេះនឹងជួយឲ្យ HTC អាចធ្វើការប្រកួតប្រជែងបានល្អជាងមុន នៅលើទីផ្សារស្មាតហ្វូនស៊េរីខ្ពស់ អេក្រង់ធំ ក្នុងនោះរួមមាន Samsung Galaxy S4 ឬ Galaxy Note II។ ហេតុផលអេក្រង់របស់ One សព្វថ្ងៃ ទើបតែប្រើអេក្រង់ 4,7 inch ក្នុងពេលដែលស្មាតហ្វូនពីររបស់ Samsung មានទំហំ 5 inch និង 5,5 inch។ បន្ថែមពីលើនោះ បើទោះជាបានបង្ហាញខ្លួនមុន តែបច្ចុប្បន្ន HTC Oneទើបតែលក់បាន ៥លានគ្រឿង ក្នុងពេលដែល Galaxy S4 លក់ចេញបានចំនួនច្រើនជាងពីរដង។

/

តាមប្រភពពី Phone Arena, រូបសណ្ឋាន HTC One ថ្មីត្រូវបានប៉ាន់ស្មានថា នឹងរក្សាដូចដើមទៅនឹង Version One ចាស់។ វានឹងប្រើ CPU Qualcomm Snapdragon 600, RAM 2 GB និងមានមេម៉ូរីក្នុង 32 GB។ ក្រៅពីនេះ ស្មាតហ្វូនក៏នៅបំពាក់ Speaker Stereo BoomSound និង camera ultrapixel ផងដែរ៕

ដោយ៖ សិលាប្រភព៖ VE