យន្ដហោះបច្ចេកវិទ្យាទំនើប ដែលជាការបង្កាត់រវាងពោងហោះ(balloon) និងយន្ដហោះ នឹងនាំមកនូវដំណើរហោះហើរដ៏អស្ចារ្យសម្រាប់អតិថិជន។

Aeroscraft ដូចទៅនឹងសណ្ឋាគារនៅលើអាកាស ដោយមានសាលប្រជុំធំ ភោជ្ជនិយដ្ឋានទំនើបព្រមទាំងមាន រោងកុន និងកាស៊ីណូ ផងដែរ។ នេះគឺជាលទ្ធផលនៃការពិសោធ ស្រាវជ្រាវរបស់Worldwide Aeros Corporation និងជាសែស្រឡាយនៃគម្រោងយន្ដហោះកូនកាត់ប្រភេទធំ WALRUS របស់យោធាអាមេរិក។

/

/

យោងតាម Aeros សមាជិកតូចបំផុតក្នុងស្រឡាយ Aeroscraft នឹងជា ML866 ដែលជា បាឡុងហោះដែលអាចដឹកមនុស្សបាន ១៨០នាក់។ ML866 មានប្រវែង ៩៥ម៉ែត្រ មានល្បឿនលឿនបំផុតគឺ ៦៣ម/វិនាទី និងអាចហោះបានរយៈកំពស់ ៣,៦៥០ម។

ក្រុមហ៊ុន Worldwide Aeros Corporation ក៏កំពុងមានគម្រោងបង្កើតកំណែធំជាងនេះចំនួនពីរ គឺប្រភេទផ្ទុកបាន ៦០តោន(ML868) និង ៥០០តោន (ML86X)។

/

ជាមួយនឹងរយៈចម្ងាយនៃការហោះហើរដល់ទៅ 12,000 miles និងហោះឡើង ចុះចតដោយត្រង់ដូចឧទ្ធម្ភាគចក្រ Aeroscraft អាចនឹងក្លាយជាមធ្យោបាយដឹកជញ្ជូនដ៏អស្ចារ្យបំផុត ដែលមនុស្សមិនធ្លាប់បានធ្វើឡើងពីមុនមក៕

ដោយ ៖ សូរីយ៉ាប្រភព ៖ GD