Rebecca Black ត្រូវបាន គេស្គាល់ថា​ ជាតារាចំរៀងស្រី ដែលល្បី នៅក្នុង Youtube ខាងទទួល បានការ Unlike ច្រើនជាងគេ ។​ នាងមិនទាន់ រាងចាលឡើយ បើទោះបី ជាមានគេ ស្អប់យ៉ាងណា ក៏ដោយក៏នាង នៅតែ ចេញបទថ្មីទៀត ដែរ ។

/កាលពីបទមុន មានចំណងជើងថា Friday នាងទទួលបាន Unlike ជាច្រើន រហូតដល់ទៅ ១លានជាង ឯណោះ ។ ឥលូវនេះ ជាមួយនិង បទថ្មីត ពីបទចាស់ មានចំណងជើងថា Saturday ។ បទនេះ ទទួល បានការ ចូលទស្សនា ច្រើនមែន ក្នុងរយៈពេល ២ ថ្ងៃរហូតដល់ទៅ ៧ លានជាង តែចំនួន Unlike ចាប់ ផ្តើមកើនឡើង ទៀតហើយដោយ ឥលូវនេះ មានចំនួន Unlike ៥ ម៉ឺនជាង ។ ចង់ដឹងថា បទនេះវាពិបាក ស្តាប់យ៉ាង ណាថាហេតុអ្វី បានជាគេស្អប់បទ នេះម៉្លេះ យើងទៅទស្សនា ទាំងអសគ្នា ៕

 

ដោយ ៖ លីលីប្រភព ៖ youtube