អ្នកនាំពាក្យរបស់ប្រធានាធិបតីអាមេរិក និងជាសហការីជំនិតម្នាក់របស់លោកគឺលោក ROBERT GIBBS ប្រកាសកាលពីថ្ងៃទី៥ មករា ថា លោកនឹងចាកចេញពីសេតវិមាន ក៏ប៉ុន្តែទោះបីជាយ៉ាងណាលោក GIBBS អះអាងថា លោកនឹងបន្តធ្វើការងារជួយលោកបារ៉ាក់ អូបាម៉ា ដើម្បីឱ្យលោកបានជាប់ឆ្នោតមួយអាណត្តិទៀតក្នុងឆ្នាំ ២០១២ ។ នោះជាតួនាទីមួយដែលលោកធ្លាប់បានធ្វើក្នុងឱកាសនៃយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីកា លពីឆ្នាំ២០០៨ ។ ឈ្មោះរបស់អ្នកត្រូវឡើងជំនួសលោក GIBBS នៅពុំទាន់ដឹងនៅឡើយ ។# ក្នុងចំណោមបេកសកកម្មទាំងឡាយនាពេលខាងមុខរបស់លោកក្រោយលោកលាលែងពីតំណែងអ្នកនាំពាក្យសេតវិមានលោ ក ROBERT GIBBS លើកឡើងជាពិសេសកាលពីថ្ងៃទី៥ មករា ថា លោកនឹងបន្តធ្វើជាទីប្រឹក្សារបស់លោកអូបាម៉ា ហើយលោកនឹងធ្វើសកម្មភាពនានាដើម្បីលើកកំពស់កំរិតនយោបាយរបស់លោក ។ ចំណែកលោកប្រធានាធិបតីអូបាម៉ាអះអាងប្រាប់កាសែតញូវយ៉កថែមថា លោក GIBBS នឹងនៅបន្តរៀបចំសុន្ទរកថា នយោបាយទាំងឡាយរបស់លោករយៈពេលជាច្រើនឆ្នាំទៀត ៕