នៅប្រទេសជប៉ុនមានសេវាកម្មជិះរថភ្លើងកំសាន្តមួយ ដែលពិតជាផ្តល់ក្តីរីករាយដល់ក្រុមគ្រួសារ ក្នុងរដូវរងារ។ សេវាកម្មនោះ ជាសេវាកម្មរថភ្លើងរបស់ក្រុមហ៊ុន Sanriku Railway Co., ដែលផ្តល់នូវការបម្រើដ៏សម្បូរបែបនៅលើរថភ្លើង ត្រូវបានបម្រើភ្ញៀវទេសចរតាំងពី ឆ្នាំ២០០៥ មកម្លេះ។

រថភ្លើងរបស់ក្រុមហ៊ុន Sanriku Railway Co., មានឈ្មោះថា Kotatsu Train ជារថភ្លើងដែលមាន ពីរកាបីន មានបំពាក់នូវកន្លែងសម្រាក អាហារ និងទូរទស្សន៍។   រថភ្លើងនេះនឹងនាំភ្ញៀវទេសចរ ទៅមើលទេសភាពដ៏ស្រស់បំព្រងនាឆ្នេរសមុទ្រ Sanriku ហើយលោកអ្នកពិតជារីករាយនូវដំណើរ កំសាន្តមើលទេសភាព អមនឹងការញ៉ាំអាហារ សម្រាកលេងមើលទូរទស្សន៍។

សូមបញ្ជាក់ថា សេវាកម្មនេះបើកបម្រើភ្ញៀវទេសចរក្នុងរដូវរងារ នាចុងសប្តាហ៍ ពីថ្ងៃទី ១៥ ធ្នូ ដល់ ៣១ មិនា៕

width=476

width=479

width=480

width=480

width=481

width=479

ដោយ៖ មិនា ប្រភព៖ rocket