អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា យុវសិស្សម្នាក់ដែលជា ប្រធានសមាគមន៍និស្សិត នៅក្នុងសាកលវិទ្យាល័យមួយត្រូវបានគេធ្វើការរិះគន់យ៉ាងខ្លាំង ខណៈដែលនិស្សិតរូបនោះ បានលូកលាន់ មិត្រភ័ក្រស្រីរូមសាលាជាមួយគ្នា។

Nick Swaian មានវ័យ ២២ឆ្នាំ ដែលជានិស្សិតនៃសាកលវិទ្យាល័យ Warwick ទីក្រុង Austria ចក្រភពអង់គ្លេស ត្រូវបានគ្រូ និងនិស្សិតទាំងអស់ បានចាត់ថា គាត់ជាមនុស្សដែលមានអាកប្បកិរិយាមាយាទមិនល្អ ខណៈដែលរូបគេ ហ៊ានលោកលាន់ និស្សិតស្រីដែលបានស្លៀកពាក់ស៊ិចស៊ី ក្នុងពិធីជប់លាង នៅក្នុងសាលារបស់ពួកគេ។

ការរិះគន់យ៉ាងខ្លំាងៗ បែបនេះ គឺដោយសារតែ Nick គឺជាប្រធាននិស្សិត ប្រចាំក្នុងសាលារៀន ហើយគាត់នឹងត្រៀមខ្លួន ឈរឈ្មោះជាបេក្ខជន ប្រធានសមាគមន៍ ក្នុងអាណត្ដិក្រោយទៀតផង។ នេះជាវិដែអូក្លីប សូមចុចដើម្បីមើល។
ជាការពិតណាស់ បញ្ហាលូកបត់បៀនគេនេះ តែងតែកើតឡើង គ្រប់ពេល និងគ្រប់ជាតិសាសន៍ ប៉ុន្ដែតែ ចំពោះយើងជាកូនខ្មែរ ត្រូវតែគេចចេញពី អំពើមិនគប្បីនេះ ដើម្បីរក្សារនូវប្រពៃណីដ៏ល្អផូរផង់របស់យើង៕
ដោយ៖ វុធីប្រភព៖ newsday