ក្រិក៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីថ្ងៃទី ១៦ ម្សិលមិញបានអោយដឹងថា មាននារីក្មេងដ៏ស្រស់ស្អាតម្នាក់ បានចាក់សាក់រូបផ្កា នៅលើភ្លៅរបស់ខ្លួនដើម្បីអោយខ្លួន អាចទទូលសេចក្ដីសុខពីព្រះជាម្ចាស់។

តាមប្រភពខាងលើបានអោយដឹងថា នារីដែលចាក់សាក់ ហើយបានមកបង្ហាញនៅមុខទស្សនិកជនជាច្រើននាក់នោះ គឺមានឈ្មោះថា Katrina Darling ដែលមានវ័យ ២២ ឆ្នាំ រស់ក្នុងក្រុង Notting Hill ។ នាង katrina បាននិយាយថា នាងបានចាក់សាក់រូបផ្កា លើដងភ្លៅរបស់នាងគឺ ដោយសារតែនាងមានជំនឿថា ព្រះជាម្ចាស់នឹងជួយថែរក្សារូបនាង (inspiration- from the goddesses) ។


ទោះបីជាយ៉ាងណាក៏ដោយ នាង Katrina បាននិយាយថា ក្រោយពីនាងចាក់សាក់រូបផ្កាលើដងភ្លៅរួច នាងហ៊ានបង្ហាញដល់ដល់មនុស្សរាល់គ្នា គឺនាងចង់បា្រប់អ្នកទាំងអស់គ្នាថា អ្នកទាំងអស់គ្នា ក៏អាចធ្វើដូចនាងបានដែរ ពោលគឺធ្វើដើម្បីទទូលបានសេចក្ដីសុខពីព្រះជាម្ចាស់៕
ដោយ៖ នារីប្រភព៖ dailymail