ទីភ្នាក់ងារសារព័ត៌មានផ្លូវការទុយនីស៊ី TAP រាយការណ៍កាលពីថ្ងៃទី១០ មករា ថា រដ្ឋាភិបាលទុយនីសីុបានចេញបញ្ជាឱ្យបិទទ្វារសាលារៀន និងសាកលវិទ្យាល័យទាំងអស់គិតចាប់ពីថ្ងៃទី១១ មករា ទៅរហូតដល់មានបទបញ្ជាជាថ្មី។#ប្រទេសនេះជួបប្រទះចាប់តាំងពីខែមុនមកនូវភាពវឹកវរសង្គមយ ៉ាងខ្លាំង ហើយប៉ូលិសកាលពីថ្ងៃទី១០ មករា បានបាញ់ប្រហារដើម្បីបំបែកបាតុកម្មហិង្សាក្នុងទីក្រុង២របស់ប្រទេសគឺទីក្រុងកាស់សេរ ីន និងក្រុងវីហ្គីប បន្ទាប់ពីអំពើហិង្សានាចុងសប្តាហ៍កន្លងមកនេះបណ្តាលឱ្យមនុស្សស្លាប់១៤នាក់មក។ ពេលនេះពុំទាន់មានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ទៀតឡើយ។#ទីភ្នាក់ងារព័តមាន TAP ដែលដកស្រង់ប្រភពព័ត៌មានពីក្រសួងអប់រំថា បន្ទាប់ពីអំពើហិង្សានៅតាមសាកលវិទ្យាល័យ និងវិទ្យាល័យទាំងឡាយ ហើយពេលរង់ចាំការស៊ើបអង្កេតយើងបានសំរេចផ្អាកការសិក្សាក្នុងគ្រប់គ្រឹះស្ថានសិក្សាទាំង អស់គិតចាប់ពីថ្ងៃទី១១ មករា ទៅរហូតដល់មានបទបញ្ជាជាថ្មី។#ពួកបាតុករបានបរិហារពីការខ្វះការងារធ្វើសំរាប់បណ្តាយុវ ជននៅទុយនីស៊ី ៕