បន្ទាប់ពីមាននារីវ័យក្មេងជនជាតិចិនម្នាក់ បានឆក់ស្លាប់ ពេលកំពុងប្រើប្រាស់ iPhone ក្នុងពេលកំពុងសាកទូរស័ព្ទ, Apple បានបង្ហោះព័ត៌មានអមដោយរូបភាព ពីការណែនាំមួយ នៅលើ Web របស់ខ្លួន ដោយបានស្នើសុំឲ្យ អ្នកប្រើប្រាស់ iPhone សូមប្រើតែឆ្នាំងសាក Original របស់ក្រុមហ៊ុន។ Apple បានណែនាំបង្ហាញ អំពីគំរូឆ្នាំងសាកហ្ស៊ីនទាំងអស់ របស់ក្រុមហ៊ុនខ្លួន ដែលកំពុងតែមានដាក់លក់នៅលើទីផ្សារប្រទេសចិន ដោយមានរួមបញ្ចូលនូវការកត់សំគាល់ ចំណាំរវាងរបស់ពិត និងក្លែងក្លាយ នៅលើឆ្នាំងសាកនីមួយៗផងដែរ។

/ មកដល់ពេលនេះ Apple នៅមិនទាន់បង្ហាញចេញនូវលទ្ធផលជាក់លាក់ ស្តីពីគ្រោះថ្នាក់ឆក់ស្លាប់នារីចិនម្នាក់ ពេលកំពុងប្រើ iPhone និងសាកថ្ម នៅឡើយទេ។ ប៉ុន្តែ សកម្មភាពខាងលើនេះ អាចឲ្យយើងដឹងពីចំលើយមួយ ឆ្លើយតបនឹងរបាយការណ៍កន្លងទៅថ្មីៗនេះថា នារីដែលឆក់ស្លាប់ម្នាក់នោះ បានប្រើប្រាស់ឆ្នាំងសាកក្លែងក្លាយ មិនមែនជាឆ្នាំងសាកហ្ស៊ីន របស់ Apple ទេ ហើយឆ្នាំងសាកនោះឯង គឺជាមូលហេតុចម្បងតែមួយគត់ ដែលបង្កឲ្យមានការស្លាប់របស់នារីបម្រើភ្ញៀវនៅលើយន្តហោះម្នាក់នោះ៕

/

/

/

/

ដោយ៖ សិលាប្រភព៖ TTE & VE