ព័ត៌មានអន្តរជាតិ   ៖  ចំនួនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ក្រោយមានការលិចកាប៉ាល់មួយនៅដែនសមុទ្រអន្តរជាតិ ជិតប្រជុំកោះ Lampedusa ប្រទេសអ៊ីតាលី បានកើនឡើងដល់ ៣១ នាក់ហើយ នេះបើតាមការអះអាងអោយដឹងពីមូលដ្ឋានទ័ព Maltese ។

width=446

យ៉ាងណាមិញ បើតាមការអោយពីមជ្ឈមណ្ឌលជួយសង្គ្រោះ Malta ក៏ដូចជាសាខាមួយរបស់កងយោពល     Malta បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបរទេស  CNN អោយដឹងថា នៅក្នុងឧបទ្ទេវហេតុលិចកាប៉ាល់  កាលពីថ្ងៃសុក្រម្សិលមិញនេះ  មិនត្រឹមតែមានចំនួនជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះទេ  តែនៅក្នុងនោះក៏មានជនរងគ្រោះរបួសធ្ងន់  និង   ស្រាលផងដែរស្របពេលដែល មនុស្សជាង ២០០ នាក់ត្រូវបានក្រុមការងារជួយសង្គ្រោះ ខណៈការបន្តការជួយសង្គ្រោះនៅតែបន្តមាន ក៏ព្រោះតែនៅមានមនុស្សមួយចំនួនផ្សេងទៀត នៅបន្តការបាត់ខ្លួននៅឡើយ   ក្រោយពីកាប៉ាល់ដឹកក្រុមមនុស្សដែលជាជនអន្តោប្រវេសន៍រាប់រយនាក់មួយនេះលិច។

width=444

ផ្ទុយទៅវិញ   បើយោងតាមសម្តីលោក  Keith  Caruana  ជាអ្នកនាំពាក្យអោយមូលដ្ឋានទ័ពMaltese គូសបញ្ជាក់អោយដឹងថាពួកយើងបានព្យាយាមជួយសង្គ្រោះក្រុមមនុស្សទាំងនោះតាមដែលអាចធ្វើទៅបាន  ដើម្បីធានាអោយបានថា  ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតអាចនឹងមានអត្រាមួយដ៏ទាប។

អាជ្ញាធរតំបន់នេះ  អះអាងបន្ថែមអោយដឹងថា  មូលដ្ឋានទ័ព  Maltese ក៏ដូចជាអាជ្ញាធរប្រទេសអ៊ីតាលី ខណៈពេលដែលទទួលបានដំណឹងមួយនេះភ្លាមៗ ក៏មានការចេញអន្តរាគមន៍ជួយសង្គ្រោះភ្លាម ពោលបញ្ជូនឧទ្ធម្ភាភចក្រ និងទូកជាច្រើនគ្រឿងទៅកន្លែងកើតហេតុ។

width=441

គួរបញ្ជាក់ផងដែរថា ពុំទាន់មិនរបាយការណ៍បញ្ជាក់អោយដឹងថាតើ  កាប៉ាល់ដឹកទៅដោយក្រុមមនុស្សជាជនអន្តោប្រវេសន៍ទាំងនេះ ធ្វើដំណើរចេញពីទីណាអោយពិតប្រាកដនោះទេស្របពេលដែលអត្តសញ្ញាណរបស់ពួកគេ  និងមូលហេតុដែលបានបណ្តាលអោយកាប៉ាល់មួយនេះលិច ក៏កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀតមាននៅខាងក្រោម ៖

- អគ្គីភ័យ បានឆាបឆេះផ្សារទំនើបមួយ កាលពីព្រឹកមិញនេះ- នាយករដ្ឋមន្រ្តី ប្រទេសល៊ីប៊ី ត្រូវក្រុមឧទ្ទាម ដោះលែងវិញ ១ ម៉ោងក្រោយចាប់ជំរិត- នាយករដ្ឋមន្រ្តី ប្រទេសល៊ីប៊ី លោក Ali Zeidan ត្រូវបានក្រុមឧទ្ទាម ចាប់ពង្រត់- ១០ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយទឹកជំនន់ ជន់លិច អណ្តូងរ៉ែមួយកន្លែង- ឆ្មក់ចាប់ ឡានក្រុងមួយ ពោរពេញទៅដោយ សត្វពស់ដល់ទៅ ៣០០ ក្បាល

ដោយ ៖ កុសលប្រភព ៖ CNN