ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ស៊ិនហួរ កាលពីវេលាល្ងាច ថ្ងៃទី ២៣តុលា ម្សិលមិញនេះ នៅឯសង្កាត់ Ba Vi ក្រុង ហាណូយ ប្រទេសវៀតណាមឯណោះវិញ គេឃើញមានលំហាត់ហ្វឹកហ្វើនជាពិសេស ត្រូវបានធ្វើឡើង ខណៈពេលដែលប្រទេសនេះដើរតួយ៉ាងសំខាន់ក្នុងការដឹកនាំ ការហ្វឹកហ្វាត់ ក៏ដូចជា សមនូវលំហាត់ជួយសង្គ្រោះជាបន្ទាន់ ឆ្លើយតបទៅនឹងគ្រោះធម្មជាតិនៅក្នុងតំបន់អាស៊ាន ឆ្នាំ ២០១៣ ( ASEAN DisasterEmergency Response Simulation Exercise ) ។

លើសពីនេះ ប្រភពសារព័ត៌មាន ដដែលបន្ថែមថា លំហាត់ហ្វឹកហ្វើនជាពិសេសមួយនេះគ្រោងនឹងធ្វើឡើងមានរយៈពេល ៤ ថ្ងៃ ពោលគឺ ចាប់ពីថ្ងៃទី២១ តុលាដល់ថ្ងៃទី ២៤ តុលាឆ្នាំ ២០១៣។ គួររំឭកផងដែរថា លំហាត់ហ្វឹកហ្វើនជាពិសេស ជួយសង្គ្រោះបន្ទាន់ ដើម្បីឆ្លើយតប ទៅនឹងគ្រោះថ្នាក់ធម្មជាតិ នៅក្នុងតំបន់អាស៊ានលើកនេះ មានការចួលរួមពីបណ្តាអ្នកសង្កេតការណ៍ ក៏ដូចជាពីបណ្តាប្រទេសសមាជិកអាស៊ានផ្សេងៗទៀត។

យ៉ាងណាមិញ លំហាត់ហ្វឹកហ្វើនជាពិសេសមួយនេះ ត្រូវបានគេធ្វើឡើងក្នុងគោលបំណងដើម្បីលើកកំពស់ កិច្ចសហប្រតិបត្តិការ ប្រកបទៅដោយប្រសិទ្ធភាពខ្ពស់ រវាងបណ្តាប្រទេសដែលជាសមាជិកអាស៊ាន ពោលគឺឆ្លើយតបទៅនឹងគ្រោះថ្នាក់ធម្មជាតិដ៏មានឥទ្ធិពលមួយចំនួន ដែលអាចកើតមានឡើងនៅក្នុងសហគមន៍អាស៊ានផ្ទាល់តែម្តង ។ ខាងក្រោមនេះ គឺជាបណ្តារូបភាពនៃលំហាត់ហ្វឹកហ្វើនជាពិសេសនោះ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖




* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ផ្អើលមើលវីដេអូ លោក អូប៉ាម៉ា ជួយសង្គ្រោះស្រ្តីខ្យល់គរ ម្នាក់- អាកាសយានដ្ឋាន និងសាលារៀនជាច្រើនកន្លែងបិទទ្វារ ក្រោយមានការចុះ អ័ព្ទជាខ្លាំង- ទៅមើលវីដេអូឯកសារ រំជួលចិត្ត ស្រក់ទឹកភ្នែក ឧបទ្ទេវហេតុធ្លាក់យន្តហោះ នៅឡាវ- អាកាសយាននិក ខ្មែរ ម្នាក់បានស្លាប់នៅក្នុងឧបទ្ទេវហេតុ ធ្លាក់យន្តហោះនៅឡាវ
ប្រែសម្រួល ៖ កុសលប្រភព ៖ ស៊ិនហួរ