បញ្ជូនមកមន្ទីរពេទ្យ ក្រោយពីដុតខ្លួននៅទីក្រុងស៊ីឌីប៊ូហ្ស៊ីដ បន្ទាប់ពីការត្រួតពិនិត្យរបស់ប៉ូលិស យុវជនទុយនីស៊ីម្នាក់បានក្លាយជានិមិត្តរូបនៃការតវ៉ាមួយនៅប្រទេសទុយនីស៊ី។#យុវជនជាអ្នករ កស៊ីលក់ដូររូបនេះឈ្មោះម៉ូហាម៉េដ ប៊ូអាហ្ស៊ីហ្ស៊ី អាយុ២៦ឆ្នាំ ដែលដុតខ្លួនកាលពីថ្ងៃទី១៧ ធ្នូ កន្លងមកនេះនៅទីក្រុងស៊ីឌីប៊ូហ្ស៊ីដ (ភាគកណ្តាលទុយនីស៊ី) ។ ក្រោយពីប៉ូលិសចាប់រឹបអូសយកទំនិញទាំងឡាយរបស់គេបានស្លាប់ហើយកាលពីព្រលប់ថ្ងៃទី៤ មករា ។ យុវជនរូបនោះដែលគេបញ្ជូនមកមន្ទីរពេទ្យ BEN AROUS មុនពេលគេស្លាប់មានការមកសាកសួរសុខទុក្ខរបស់ប្រធានាធិបតីទុយនីស៊ី លោក ZINE EL ABIDINE BEN ALI ។# ដោយមានការកើតទុក្ខ និងកំហឹងមនុស្សប្រមាណជា៥.០០០នាក់ បានលើកគ្នាដើរហែក្បួនពីក្រោយមឈូសសពរបស់យុវជននេះ ដោយស្រែកពាក្យថា «សងសឹក» រហូតដល់កន្លែងបញ្ចុះសព GARAAT BENNOUR ចំងាយ១៦គីឡូម៉ែត្រ ពីទីក្រុងស៊ីឌីប៊ូហ្ស៊ីដ ។ មនុស្សទាំងនេះបានស្រែកថា «លាហើយ ម៉ូហាម៉េដ យើងនឹងសងសឹកជូនអ្នក» «ឈាមរបស់អ្នកនឹងមិនបង្ហូរដោយអត់ប្រយោជន៍ឡើយ» «យើងយំសំរាប់អ្នកនាថ្ងៃនេះ តែយើងនឹងធ្វើឱ្យពួកអ្នកដែលធ្វើឱ្យអ្នកស្លាប់យំវិញ» ។#ក្រោយការដុតខ្លួនធ្វើអត្តឃាតរបស់យុវជនរូបនេះប្រទេសទុយនីស៊ីជួបប្រទះនឹងភាពចលាចលសង្គ ម ។ ការដុតខ្លួន យុវជនអ្នកលក់បន្លែផ្លែឈើ ដែលពុំមានសុំច្បាប់ ជាអ្នករៀនចប់មហាវិទ្យាល័យ តែអត់ការងារធ្វើ ញ៉ាំងឱ្យមានរលកបាតុកម្មនៅទីក្រុងជាច្រើនក្នុងនោះមានក្នុងរដ្ឋធានីផងដែរ ៕