ថ្មីៗនេះ តាមព័ត៌មានមួយចំនួនពីអ្នកប្រើប្រាស់បាននិយាយថា ពួកគេមិនអាចកុម្មង់ទិញស្មាតហ្វូន Samsung Galaxy SIII version 64GB បានឡើយព្រោះតែ Samsung មិនផលិតវាទៀត។

ជាក់ស្តែង Samsung បានប្រកាសជាផ្លូវការឲ្យដឹងថា version 64GB កំពុងតែត្រូវបានផលិតហើយនិងមានមុខនៅលើទីផ្សារនៅចុងឆ្នាំនេះ។ អ្នកតំណាងនៃក្រុមហ៊ុន Samsung បាននិយាយថា: Version 64GB របស់ Galaxy SIII នឹងដាក់បញ្ចេញលក់នៅចុងឆ្នាំនេះ។ ពេលវេលា និងទីផ្សារនៃការដាក់លក់អាចត្រូវបានផ្លាស់ប្តូរ ហើយនឹងត្រូវកំនត់នៅពេលទូរស័ព្ទត្រូវបានផលិតរួចរាល់៕
ដោយ៖ សិលាប្រភព៖ tte