យល់ដឹង៖ ការរស់នៅក្នុងសង្គម ដែលមានជីវភាពសម្បូរបែបពេក គឺបណ្ដាលអោយមនុស្សគិតខុសនូវទង្វើដែលខ្លួនបានធ្វើ។ ទោះបីជាយើងយល់ថា យើងមានសិទ្ធសេរីភាព ក្នុងការធ្វើអ្វីគ្រប់យ៉ាងក៏ដោយ តែយើត្រូវយល់ថា ភាពមានសេរីភាពរបស់យើង ក៏អាចជះឥទ្ធិពលអាក្រក់ដល់អ្នកដ៏ទៃ និងជាពិសេស គឺអាចបំពានដល់ច្បាប់ប្រទេសផងដែរ។
ការរស់នៅក្នុងសង្គមមួយ យើងជាមនុស្ស ត្រូវតែចេះស្រាឡាញ់គ្នា គោរពគ្នា យោគយល់គ្នា និងការជួយគ្នា ទើបជាប្រការមួយដ៏ល្អ ក្នុងការអិភវឌ្ឃន៍សង្គម។ ក្នុងនាមជាយុវជនគឺមានន័យថា ជាសសរទ្រូងនៃប្រទេសជាតិ ដូចនេះយើងត្រូវតែខិតខំរៀនសូត្រ មិនលេងល្បែងស៊ីសាងគ្រប់យ៉ាង ជាពិសេសគឺត្រូវគេចអោយផុតពីគ្រឿងញាន ដែលជាអាវុធសម្លាប់ អានាគតរបស់យើងរាល់គ្នា។ ទោះជាយ៉ាងណាក៏ដោយ នេះជារូបភាពមួយចំនួន ដែលយើងពុំគួរអនុវត្ដន៍តាមឡើយ៕



ដោយ៖ នារីប្រភព៖ dailymail