កាណាដា៖ ក្មេងស្រីវ័យជំទង់ម្នាក់ បានសម្រេចចិត្ដសម្លាប់ខ្លួនដោយចង.ក នៅក្នុងបន្ទប់គេង ក្នុងផ្ទះរបស់ខ្លួន ដោយសារតែខឹងជនអាក្រក់ និងអគតិ បានបង្ហោះរូបភាពស៊ិចរបស់ខ្លួនទៅក្នុងប្រព័ន្ទអ៊ីនធ័រណេត។នេះបើតាមការអោយដឹង ពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ។

width=457ក្មេងស្រីជំទង់រងគ្រោះ

ឪពុកម្ដាយជនរងគ្រោះ ដែលគេមិនបានបញ្ចេញឈ្មោះ បាននិយាយទាំងក្រៀមក្រំថា កូនស្រីរបស់ពួកគេ គឺបានស្លាប់ហើយ គឺស្លាប់ដោយសារតែនាងតូចចិត្ដ ហើយចងក សម្លាប់ខ្លួន ព្រោះក្រុមយុវជន ៤នាក់ បានចាប់រំលោភនាង ហើយបានបង្ហោះរូបភាពស៊ិចចូលទៅក្នុងគេហទំព័រហ្វេកប៊ុក។

width=457ឪពុកម្ដាយនាង និងរូបនាង (ជនរងគ្រោះ)

width=457សាលារៀនដែលជនរងគ្រោះរៀន

គួរបញ្ចាក់ផងដែរថា ក្មេងស្រីវ័យជំទង់រងគ្រោះនោះ គឺមានឈ្មោះ Leash Parsons មានវ័យ១៧ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យ ដែលមានស្រុកកំណើត នៅទីក្រុង Cole Harbourប្រទេសកាណាដា។ ជាមួយគ្នានេះផងដែរ   នៅពេលទទួលបានដំណឹងនេះភ្លាម ក្រុមសម្ថកិច្ចប៉ូលីស កំពុងកំណត់មុខសញ្ញាតាមចាប់ជនដៃដល់៕

 

ដោយ៖ ណារិន្ទប្រភព៖ dailymail