ទឹកកាមខាប់ពេកគឺជាមូលហេតុមួយដែលបណ្ដាលអោយមានបញ្ហា អសមត្ថភាពបន្ដពូជចំពោះបុរស គឺមិន អាចមានកូនជាមួយស្រ្តីជា ភរិយា ឬគូស្នេហ៍។ទឹកកាមខាប់នឹងធ្វើអោយចលនា និងដំណើរហែលទៅកាន់ស្បូនរបស់មេជីវិតមិនដល់គោលដៅបណ្ដាល អោយមិនមានកូន។ ដើម្បីដោះស្រាយបញ្ហានេះសូមស្វែងយល់អំពីអាហារមួយចំនួនដូចតទៅ ៖

ស៊ុបសណ្ដែកខៀវជាមួយខ្យងស្រែScutellariabarbata don (Scutallariarivulars Wall) ១៥ក្រាម, Radix Lethospermi ៦ក្រាម ,ខ្យង ៥០០ក្រាម ,សណ្ដែកខៀវ ៦០ក្រាម, ពុទ្រ្ទា, ទឹកត្រី, ម្សៅស៊ុប។ លិង្គគោ និងគូឆាយលិង្គគោចំនួន១ ,គ្រាប់គូឆាយ(Allium ramosum) ២៥ក្រាម, Epimedium (仙灵脾/淫羊藿)១៥ក្រាម, គ្រាប់វល្លិមាស ១៥ក្រាម, Lyciumbarbarum L ១៥ក្រាម។ លិង្គគោហាន់ស្ដើងៗ ឆ្អើរអោយក្រាមដោយភ្លើងតូចចំណែកគ្រឿងផ្សំក្រៅពីនេះក៏ត្រូវឆ្អើរអោយក្រាមនិងកិនអោយទៅជាម្សៅ។ ក្នុងមួយថ្ងៃ(ពេលយប់)ដួសម្សៅនេះមួយស្លាបព្រាញ៉ាំជាមួយស្រាឬលាយជាមួយទឹកឃ្មុំលុញជាគ្រាប់ និងហូបជាមួយស្រា។ មួយខែគឺមួយដំណាក់កាល។

ស៊ុប Laminaria japonica និងសណ្ដែកខៀវសណ្ដែកខៀវ ៥០ក្រាម, អង្ករខ្សាយ ៥០ក្រាម, សារ៉ាយសមុទ្រLaminaria japonica ២០ក្រាម, ស្ករ,ស ៣០ក្រាម។ ដាក់សណ្ដែកខៀវនិងសារ៉ាយសមុទ្រLaminaria japonica ចូលក្នុងឆ្នាំងដាំជិតពុះទើបដាក់អង្ករចូលរួចដាំអោយក្លាយជាបបរក្រោយមកដាក់ស្ករល្មមហូប។ មួយថ្ងៃញ៉ាំម្ដងមួយខែគឺមួយដំណាក់កាល។សូមយកចិត្ដទុកដាក់ ៖ ចូរញ៉ាំបន្លែផ្លែឈើនិងអាហារប៉ូវឈាម។ មិនត្រូវញ៉ាំអាហារហឹរកាត់បន្ថយសកម្មភាពផ្លូវភេទនិងមិនត្រូវគិតនិងពលកម្មហួសកម្លាំង៕
ដោយ ៖ ចិន្ថាប្រភព ៖ PD