គ្រោះថ្នាក់​ចរាចរណ៍​​ដ៏រន្ធត់​មួយកើត​ឡើង​នៅលើ​ស្ពាន​មួយក្នុងខេត្ត Qinghai ភាគ​ពាយ័ព្យ​​​ប្រទេសចិន កាលពីថ្ងៃទី​​៥ មករា កន្លង​មក ដោយ​​រថយន្ត​​កាំមីញ៉ុង​​មួយគ្រឿងបើក​បុក​បង្កាន់​ដៃ​​ស្ពាន​ រួច​ក្រឡាប់​វិះ​ធ្លាក់​ពីលើស្ពាន​ជាប់បង្កាន់​ដៃ​​ស្ពាន​បះជើង​ឡើងលើ ប៉ុន្តែ​អ្នកបើក​​រង​របួស​បន្តិច​​បន្តួច​ប៉ុណ្ណោះ ​ហើយ​ត្រូវ​បានជួយសង្គ្រោះ​​ចេញពី​រថយន្ត ។ តាមសេចក្តី​រាយការណ៍​ថា ​គ្រោះថ្នាក់​ដែល​មើល​​​ទៅគួរ​ឱ្យព្រឺ​ព្រួច​នេះ​កើតឡើង​​ដោយសារ​​អ្នកបើក​​​បរ​បើក​លឿន​​ហួសល្បឿន​កំណត់​ ​នៅ​ត្រង់​​កន្លែង​​កោង រួច​បាត់បង់​ម្ចាស់ការ​បណ្តាល​ឱ្យ​រថយន្តបុក​បង្កាន់ដៃ​ស្ពាន ៕