ព័ត៌មានបច្ចេកវិទ្យា ៖ ជាការពិត ជាមួយនឹងការស្វាគមន៍ឆ្នាំថ្មីនេះ អ្នករចនាម៉ូដរបស់ប្រទេសជប៉ុន Ken Oyama បានធ្វើអោយមានភាពភ្ញាក់ផ្អើលជាខ្លាំង ស្របពេលដែលបានផលិចចេញនូវស្រោមសំបកទូរស័ព្ទដៃស្មាតហ្វូន ប្រកបទៅដោយភាពទាក់ទាញ។

គួរបញ្ជាក់ផងដែរថា ស្រោមសំបកទូរស័ព្ទដៃស្មាតហ្វូន ប្រកបទៅដោយភាពទាក់ទាញទាំងនោះ ត្រូវបានរកអោយឃើញថា មានការរចនាម៉ូដ ៣ ម៉ូដ ខុសៗពីគ្នា ដោយនៅក្នុងនោះរួមមាន ៖ ម៉ូដរោងចក្រ Kawasaki របស់ប្រទេសជប៉ុន , ម៉ូដសំណង់អាគារចាស់ និងម៉ូដស្ពានអាកាសរបស់ប្រទេសនេះ មួយផ្សេងទៀតផងដែរ។
លើសពីនេះទៅទៀត ប្រភពដដែលបន្ថែមថា ស្រោមសំបកទូរស័ព្ទដៃស្មាតហ្វូនទាំងនោះមានតម្លៃប្រមាណជាង ២,៥០០ យេន ដែលស្មើនឹង ២៨ ដុល្លារ៕



ដោយ ៖ រិទ្ធីប្រភព ៖ rocketnews