សកម្មជន​ក្រុម​ឈ្មោះបណ្តាញ​​អ្នក​ស្នេហា​ជាតិ​ថៃ ឬ​ក្រុមអាវលឿង បានគំរាម​ថា ពួកគេ​នឹង​កេណ្ឌ​មនុស្ស​​ឱ្យ​បាន​​៥០.០០០​នាក់ ​ធ្វើបាតុកម្ម​នៅ​បរិវេណ​​​ខាងមុខក្រសួង​ការពារ​ប្រទេស ប្រឆាំង​​លោកនាយករដ្ឋ​មន្ត្រី​​អាប់ភីស៊ីត ​ហើយនឹង​​បន្ត​ការ​ធ្វើ​បាតុកម្មរបស់ពួក​​គេរហូត​ដល់​លោកអាប់ភីស៊ីត យល់ព្រម​​ចុះ​ចេញ​ពី​តំណែង ។ ក្រុមជ្រុល​និយម​សៀម​​នេះ​បាន​គំរាម​​​ដូច្នេះ​​ក្រោយពី​ពួកគេ​បញ្ចប់​ ការធ្វើ​បាតុ​កម្ម​នៅ​បរិវេណ​​ទល់មុខ​​ក្រសួងការ​បរទេស​​ និងនៅ​វិមាន​រដ្ឋាភិបាល​​ទាមទារ​ឱ្យ​​លោកអាប់ភីស៊ីត ​ឆ្លើយ​តប​តាមការទាមទារ​​របស់​ពួក​គេទាក់​ទិន​នឹង​ពលរដ្ឋ​ថៃ​​​៧​នាក់ដែល​ត្រូវ​បាន​​ចាប់ខ្លួន ដោយ​​អាជ្ញាធរ​​កម្ពុជាកាលពី​​ថ្ងៃ​ទី​​២៩ ធ្នូ កន្លង​មក ។# បាតុកម្ម​របស់ក្រុម​ជ្រុលនិយម​សៀម កាលពី​​ថ្ងៃទី​១៣ មករា ​ដឹកនាំ ដោយ​​លោក Chaiwat Sinsuwong ​បានហែ​ក្បួន​​ទៅ​កាន់​ក្រសួង​​ការបរទេស​​​នៅវេលា​​រសៀល​​ ដើម្បី​​ដាក់សំពាធ​​ឱ្យ​លោក​​កាស៊ីត ភិរម្យ រដ្ឋ​មន្ត្រី​​​ការបរទេស និង​លោកនាយករដ្ឋ​មន្ត្រី ​អាប់​ភីស៊ីត ចុះចេញពី​តំណែង​​ដោយក្រុមនេះ​ចោទប្រកាន់​​ពីបទ​បរា​ជ័យក្នុងការជួយ​សង្គ្រោះ​​ពលរ​ដ្ឋថៃ​​៧​នាក់នោះ ។​#ក្រោយពីប​ញ្ចប់​​ការធ្វើ​​​បាតុកម្មរបស់ខ្លួន ក្រុម​នេះ​​បានធ្វើ​កិច្ច​​ប្រជុំ​រយៈ​ពេល​មួយម៉ោង​ដើម្បី​​រិះរក​​មធ្យោបាយ​​ធ្វើយ៉ាង​ណា​ឱ្យ​​លោក​កា​ស៊ ិត ភិរម្យ និង​លោកអាប់ភីស៊ីត ចុះចេញពី​តំណែង​​​​ឱ្យ​ខាងតែបាន ។​#លោក Chaiwat Sinsuwong អះអាង​ថា លោកអាប់ភីស៊ីត ​មិនគួរ​​ដឹកនាំប្រទេស​​តទៅ​ទៀត​​ទេ ក្រោយ​ពី​បានទទួលស្គាល់​ថា ​ពលរ​ដ្ឋ​​ថៃ​​ទាំង​៧​នាក់​​នោះ​បានឈ្លានពាន​ចូលទឹកដី​កម្ពុជា ដោយ​​ខុសច្បាប់ ។ ​លោកអះអាង​ទៀត​​ថា នឹងមាន​មនុស្ស​​​​ដល់​ទៅ​​៥០.០០០​នាក់ ចូល​រួម​ក្នុង​​ការប្រមូលផ្តុំ​​​លើក​ចុងក្រោយរបស់​ពួក#គេ ។​#ទាក់ទិនទៅនឹង​​គំរោង​​​របស់ក្រុមនេះ​​ដែល​គំរាម​​​ធ្វើបាតុកម្ម​ ​នៅ​ច្រក​​​ឆ្លងកាត់​ព្រំដែន​​កម្ពុជា-ថៃ ​នៅខេត្ត​​​ស្រះកែវ លោក Chaiwat និយាយ​ថា ​ក្រុមរបស់​លោក​នឹង​ពិភាក្សា​​គ្នា​បន្ថែមទៀត ​ហើយនឹង​ប្រកាសពី​ការសំរេ​ចចិត្ត​​​របស់​ពួកគេ​នៅ​​ម៉ោង​១១ព្រឹក​​​ថ្ងៃទី​​១៤ មករា ។​ #ដោយឡែក​គេហទំព័រ MCOT របស់ថៃ​​កាលពី​ថ្ងៃទី​​១៣ មករា ​បានផ្សាយ​ថា ចំ​ពេល​កំពុង​មានភាពតានតឹង​​ជាថ្មី​រវាង​ប្រទេសថៃ និង​ប្រទេស​​កម្ពុជា​ក្រោយ​ពី​ការចាប់ខ្លួន​​ពលរដ្ឋ​​​ថៃ​៧​នាក់ ពីបទ​ចូលទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​​លោក​កាស៊ីត ​ភិរម្យ ​រដ្ឋ​មន្ត្រី​​​ការ​បរទេស​ថៃ រំពឹង​​ថា រូបលោកនឹង​ជួប​ពិភាក្សា​​ជាមួយ​​សម​ភាគី​​​កម្ពុជា លោក​ឧបនាយករដ្ឋ​មន្ត្រី​​​ហោ​ ណាំ​ហុង ប៉ុន្តែ​លោក​កាស៊ីត មិនបាន​បង្ហើប​​ឱ្យ​​ដឹង​អំពីប្រធានបទ​​នៃការពិភាក្សា​នោះនៅឡើយ​#ទេ ។ ​បើតាមអ្នកវិភាគ​​​មួយចំនួន​ថា ការ​ពិភាក្សា​​​នោះ​​គឺគ្មានអ្វី​ក្រៅ​ពី​​បញ្ហា​​​ពលរដ្ឋ​​​​ថៃ​​៧​នាក់នោះ​ឡើយ​ ។#លោកកាស៊ីត បានព្រលយ​ពាក្យ​ដូចនេះ​​ក្រោយ​ពី​តុលាការ​កម្ពុជា​​​បានសំរេច​ផ្តល់​ការ​នៅក្រៅឃុំ​ដោយ​​បង់ប្រាក់​ធានាដល ់​ជន​ជាប់​​​​ចោទ​២នាក់ក្នុងចំណោម​​​ជនជាប់​​ចោទ​​​៧​នាក់​គឺ​លោក Panich Viketsreth សមាជិកសភា​គណ​បក្ស​​​ប្រជា​ធិបតេយ្យ​​​កំពុងកាន់​អំណាច​របស់​លោកអាប់ភីស៊ីត និង​អ្នកស្រី Naruemol Chitwaratana នៃបណ្តាញ​ប្រជាជន​ប្រឆាំង​អំពើ​​ពុករលួយក្រោយ​ពី​​ត្រូវ​ឃុំខ្លួននៅ​ពន្ធនាគារ​ព្រៃ.ស​ក្នុង​ប្រទេស​កម្ពុ ជា​អស់រយៈ​ពេល​​២​សប្តាហ៍ ។#គេហទំព័រ MCOT បានដក​ស្រង់​សំដី​លោកកាស៊ីត ដែលថ្លែង​ថា រូបលោកនឹង​ជួប​ពិភាក្សា​​ជាមួយ​លោក​ឧប​នាយករដ្ឋ​មន្ត្រី​​ហោ ណាំហុង ​រដ្ឋ​មន្ត្រី​​​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​​​នៃព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​​ណេស៊ី​ក្នុង​ឱកាស​នៃកិច្ច​​ប្រជុំ​ថ្នាក់​​រដ្ឋ​មន្ត្រី​ការបរទេស​នៃ​ប្រទេស​​នៅ​ តំបន់​អាស៊ីអាគ្នេយ៍​​​ដែលគ្រោងធ្វើ​​​ចាប់ពី​ថ្ងៃទី​១៥ ដល់​​ថ្ងៃទី​១៧ មករា ។#តុលា​ការ​កម្ពុជា​​​កាលពីថ្ងៃទី​១៣ មករា កន្លង​មក​​​ បាន​​សំរេច​ឱ្យ​​ជនជាប់ចោទ​​សៀម​​២នាក់​ ក្នុង​ចំណោម​​​ជនជាប់​ចោទ​​៧​នាក់ នៅក្រៅ​ឃុំ​​ដោយការបង់​ប្រាក់​ធានា​ចំនួន​​១០.០០០​​​បាត ក្នុង​ម្នាក់​ប្រហែល​​១លាន​រៀល ​ប៉ុន្តែ​​ត្រូវ​ត្រៀម​ខ្លួន​ឡើង​តុលាការ​​​ទៀតនៅពេល​ត្រូវ​កោះហៅ ។​#ក្រោយពី​លោក Panich Wikitsreth បាន​​នៅក្រៅឃុំ​​ដោយ​​ការបង់​ប្រាក់​​ធានា​​​លោក​​នាយករដ្ឋ​មន្ត្រី​​​អាប់ភីស៊ីត ​បានទូរស័ព្ទ​​ទៅលោក​​ឱ្យ​​ពាំនាំ​​សារ​លិខិត​​របស់លោក​ (អាប់ភីស៊ីត) ទៅ​ប្រាប់​​ពលរដ្ឋ​​៥​នាក់​​​ទៀត​ថា រដ្ឋាភិបាល​​​នឹង​ខិតខំ​​ប្រឹងប្រែង​​​ឱ្យអស់ពី​​សមត្ថ​​ភាព​ដើម្បី​​​ជួយ​ពួក​​គេ ៕