ថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនង ហ្វេសប៊ុក ត្រូវបានគេចាប់អារម្មណ៍ទៅលើវីដេអូមួយ ដែលត្រូវបានគេបង្ហោះឡើង ស្តីពីនារីវ័យក្មេងពីររូប យំទឹកភ្នែកហូររហែមរហាម សំពះអង្វរ បុរសម្នាក់ ឲ្យដោះលែងខ្លួន បន្ទាប់ពីពួកនាងទាំងពីរ បានធ្វើសកម្មភាពបន្លំលួចទូរស័ព្ទ ហើយត្រូវម្ចាស់គេចាប់បាន។

តាមរយះរូបភាពនៅក្នុងវីដេអូនេះ គឺនារីវ័យក្មេងពីរនាក់នេះ បានដើរធ្វើសកម្មភាពបន្លំលួចទូរស័ព្ទនៅក្នុងផ្សារ Mart មួយកន្លែង តែសកម្មភាពរបស់ពួកគេ ត្រូវបានបុរសម្នាក់ ដែលទំនងជាម្ចាស់ទូរស័ព្ទ ដែលនាងបន្លំលូកយកនោះ ចាប់បាន និងសាកសួររកហេតុផល ហើយថែមទាំងថតជាវីដេអូថែមទៀតផង។

/

នៅក្នុងវីដេអូនោះផងដែរ បន្ទាប់ពីបានសាកសួរថា ហេតុអ្វីបានជានាងធ្វើដូច្នេះ? ត្រូបាននាងឆ្លើយមកវិញថា មកពីនាងគ្មានលុយ ឲ្យថ្លៃឈ្នួលផ្ទះគេ ដែលនាងបានកក់ជួលរួចទៅហើយ។

ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖