ព័ត៌មានរូបភាព ៖ មើលអោយជាក់ សឹមញ៉ាកចិញ្ចើម ថាតើបណ្តារូបថតខាងក្រោមនេះ គឺជារូបថត ឬរូបគំនូរ ? ពិតណាស់ ក្រុមមនុស្សភាគច្រើន បាននាំគ្នាយល់ច្រឡំថាវាគឺជារូបថតតែតាមពិតទៅ វាគឺជារូបគំនូរនោះទេ ពោលវាគឺជាស្នាដៃសិល្បៈដ៏ល្អវិសេស ពីវិចិត្រករដៃឯក លោក Simon Hennessey ។
វិចិត្រកររូបនេះ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ គាត់បានចំណាយពេលក្នុងការគូររូបដ៏អស្ចារ្យៗ ដែលនៅក្នុងនោះរួមមាន តាំងពីនិមិត្តសញ្ញា មកពីជុំវិញពិភពលោក ដូចដា ៖ Eiffel Tower, Big Ben និង Tower Bridge ជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ វិចិត្រករវ័យ ៤០ឆ្នាំរូបនេះ ក៏បានគូររូបសារមន្ទីរ Guggeneheim នៅទីក្រុងញ៉ូវយ៉ក គូររូបសំណង់អាគារខ្ពស់នៅក្នុងក្រុងញ៉ូវយ៉ក ឆ្នេរសមុទ្រ Skegness និងបានគូររូបឧទ្យានជាតិ Westminsterនិង Hyde park ជាដើម។
វិចិត្រករវ័យ ៤០ ឆ្នាំរូបនេះ ជាពលរដ្ឋរស់នៅក្នុងក្រុង Birmingham ប្រទេសអង់គ្លេស ។យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា រូបថតគំនួរទាំងអស់នេះ ជាមធ្យមមានតម្លៃចន្លោះពី ៣,០០០ ផោន ទៅ ២២,០០០ ផោន ( £3,000 to £22,000 ) ។ ខាងក្រោមនេះ គឺជាបណ្តារូបភាព ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖






* ព័ត៌មានរូបភាព ដែលមិត្តអ្នកអាន និយមគាំទ្រ មាននៅខាងក្រោម ៖
- ក្រឡេកមើល បណ្តារូបភាព រណ្តៅស្រុត ដ៏គួរអោយរន្ធត់បំផុត មកពីជុំវិញពិភពលោក- បណ្តារូបថត ថតជាប់បែបព្រឺព្រួច ដែលនឹងក្លាយជា ជ័យលាភី នាពេលខាងមុខ- ផ្ការីកក្នុងសកល និស្សិតស្រីវ័យ២២ ឆ្នាំ មានសម្រស់ស្អាតបំផុតល្បីពេញសកលវិទ្យាល័យ- តោះក្រឡេកមើល សិល្បៈនៃការគូសរូប 3D មានការកោតសរសើរ បំផុត ក្នុងអ៊ិនធើណេត
ដោយ ៖ មង្គលប្រភព ៖ online