ពេលវេលាដែល iPhone 6 ត្រូវឧទ្ទេសនាម កាន់តែជិតចូលមកដល់ ដូច្នេះ បណ្ដារូបភាពស្ដីអំពីស្មាតហ្វូនថ្មីរបស់ Apple ក៏បង្ហាញខ្លួនជាបន្តបន្ទាប់ និងហាក់ញឹកញាប់ជាងមុន នៅលើបណ្ដាទំព័រសារព័ត៌មានបច្ចេកវិទ្យា។


ដើម្បីនាំមកនូវភាពងាយស្រួលក្នុងការប្រៀបធៀបរវាងស្មាតហ្វូនម៉ូដែលបច្ចុប្បន្ន នឹង iPhone 6 ក្រុមអ្នកជំនាញខាងធ្វើកំណែ mock-up ក៏បានបញ្ចេញរូបភាព បង្ហាញអំពី iPhone 6 ពណ៌ប្រផេះ អួតរាងជាមួយនឹងកំណែ 4 inch គឺ iPhone 5 ។

iPhone 5 មានរូបរាងធំជាង ធៀបនឹង iPhone 5 ។ ទន្ទឹមនឹងនេះ រចនារូបរាងរបស់ iPhone 6 មានលក្ខណៈប្លែកជាងមុន ដោយសារជ្រុងរបស់វា ត្រូវបានកាច់កោង “ទន់ភ្លន់” ជាងកំណែមុនៗ ចំណែកខ្នងរបស់ iPhone 6 ត្រូវបានគេរចនាឡើង ដោយយកតាមរូបរាង iPad ជំនាន់ថ្មី និង iPod Touch Gen 5 ។

ក្បាលស្មាតហ្វូន iPhone 6 ពុំមានគ្រាប់ចុច ឬរន្ធអ្វីទាំងអស់

ចំហៀងខាងស្ដាំរបស់ iPhone 6 គឺមានប៊ូតុងបើកបិទម៉ាស៊ីន និងរន្ធសម្រាប់ដាក់ស៊ីម
ចំនុចមួយផ្សេងទៀតរបស់ iPhone 6 ដែលគួរឱ្យចាប់អារម្មណ៍ នោះគឺកម្រាស់។ iPhone 6 មានរូបរាងស្ដើងជាងច្រើន ធៀបនឹង iPhone 5 បែបនេះហើយ បានជាកាមេរ៉ារបស់ iPhone 6 ត្រូវលយមកក្រៅ។

ចំហៀងខាងឆ្វេងនៃ iPhone 6 មានប៊ូតុងដំឡើង/បន្ថយសម្លេង និងប៊ូតុងគ្រប់គ្រងរំញ័រ/សម្លេងរោទ៍

គូទទូរស័ព្ទ iPhone 6 មានរន្ធ lightning ប្រដាប់បំពងសម្លេង និងរន្ធដោតខ្សែកាស

iPhone 6 ស្ដើងជាងច្រើន ធៀបនឹង កម្រាស់របស់ iPhone 5
ក៏ប៉ុន្ដែ បច្ចុប្បន្ន អ្នកប្រើប្រាស់ស្ទើរតែទាំងអស់ ចូលចិត្តស្មាតហ្វូនដែលមានរូបរាងស្ដើង ដុច្នេះ ដើម្បីរត់តាមនិន្នាការនេះ Apple ត្រូវបង្ខំចិត្ត ទុកឱ្យកាមេរ៉ា “អើតក្បាល” មកក្រៅដែលជាចំនុចមួយ មិនត្រូវបានសាធារណជនគាំទ្រ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ ibtimes/tech