Samsung បានប្រកាសដាក់ចេញនូវកម្មវិធីបញ្ចុះតម្លៃពិសេស ដល់បណ្តាអតិថិជនដែលបានយក iPhone 5, 5S មកប្តូរយក Galaxy Note 5 ឬ Galaxy S6 edge+។

ជាក់ស្តែង អតិថិជនដែលបានយក iPhone 5, 5S មកប្តូរ នឹងត្រូវបាន Samsung បញ្ចុះតម្លៃ 10,000 RUB (ប្រហែល 155 ដុល្លារអាមេរិច) នៅពេលដែលទិញ Galaxy S6 edge+ 32GB ឬក៏ 15,000 RUB (ប្រហែល 233 ដុល្លារអាមេរិច) នៅពេលដែលទិញ Galaxy Note 5 64GB។

អានអត្ថបទ៖ Galaxy A3, Galaxy A5 ជំនាន់ថ្មី លេចចេញមកជាមួយរូបរាងថ្មី កាន់តែស្អាត

 

/

Samsung ក៏បានអនុវត្តកម្មវិធីបញ្ចុះតម្លៃស្រដៀងគ្នានេះ ដល់បណ្តាអតិថិជនដែលព្រមធ្វើផ្លាស់ប្តូរ រាល់បណ្តាឧបករណ៍ Galaxy ស៊េរីចាស់ៗ (Galaxy Note 2, Note 3, Note 4, Note Edge, Galaxy S4 និង Galaxy S5)។ បច្ចុប្បន្នកម្មវិធីបញ្ចុះតម្លៃ (Promotion) នេះ ទើបតែត្រូវបានអនុវត្តនៅប្រទេសរុស្ស៊ីប៉ុណ្ណោះ។ នៅមិនទាន់ ច្បាស់ថា Samsung នឹងអនុវត្តកម្មវិធីនេះ នៅលើបណ្តាប្រទេសផ្សេងៗទៀត ឬយ៉ាងណានោះទេ?

- អានអត្ថបទ៖ John Chen: នៅបន្តការបង្ហាញណែនាំស្មាតហ្វូនជាច្រើនម៉ូដែលទៀត បន្ទាប់ពី BlackBerry Priv- អានអត្ថបទ៖ តម្លៃលក់ Galaxy S7 នឹង “ថោកជាង ១០%” បើប្រៀបនឹង Galaxy S6- អានអត្ថបទ៖ លេចចេញ SmartWatch អេក្រង់ធំ ៣.២ អ៊ីន រូបរាងប្លែកភ្នែក ប្រើ Android (មានវីដេអូ)

 

ប្រែសម្រួល៖ មង្គល ប្រភព៖ PhoneArena, Vreview