ប្រទេសថៃនឹងកែលំអប្រព័ន្ធរ៉ាដាការពាររបស់ពួកគេក្នុងឆ្នាំ ២០១៣នេះ ព្រមទាំងតភ្ជាប់ប្រព័ន្ធរ៉ាដាថ្មីនេះ ទៅកាន់ប្រព័ន្ធនានារបស់កងទ័ពជើងទឹក និងកងទ័ពថ្មើជើងផងដែរ។

មេបញ្ជាការទ័ពអាកាសរបស់ថៃ លោក Prajin Jantong បានថ្លែងថា គោលបំណងនៃការកែលំអប្រព័ន្ធរ៉ាដានេះ    គឺដើម្បីជួយដល់ការស្វែងរកគោលដៅនៅលើអាកាសសម្រាប់កងទ័ពអាកាសរបស់ខ្លួន។

កងទ័ពអាកាសរបស់ថៃ នឹងអាចតភ្ជាប់បណ្ដាញព័ត៌មានជាមួយនឹងនាវាចម្បាំងធុនតូចនៃកងទ័ពជើងទឹក ដូចជា HTMS Naresuan, HTMS Taksin និងនាវាផ្ទុកយន្ដហោះ HTMS Chakri Naruebet ជាដើម។

គួររំលឹកថា កាលពីមុននេះ ទ័ពអាកាសរបស់ថៃ ក៏ធ្លាប់បានទិញយន្ដហោះចម្បាំង Gripen ចំនួន ១២គ្រឿង ពីប្រទេស ស៊ុយអែត និងយន្ដហោះ ប្រតិកម្មរហ័ស Saab 340 AEW ២គ្រឿង រួមនឹងយន្ដហោះដឹកជញ្ជូន Saab 340 ដែលមានតម្លៃសរុប ៣៤ពាន់លានបាត។

width=465

 

ដោយ ៖ សីហាប្រភព ៖ Soha