ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាពនៃវីដេអូ ចោរម្នាក់  ដែលមានរូបរាងខ្ពស់  សង្ហារហើយបានចូលទៅលួចកំប៉ុងប្រាក់ធីប ក្នុងហាងកាហ្វេនោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការហួសចិត្ដជាខ្លាំង ព្រមទាំងបានរិះគន់ ចោរម្នាក់នោះផងដែរ។

width=453

រឿងរ៉ាវនេះ បានកើតឡើងនៅក្នុងហាងកាហ្វេ Angel ទីក្រុង Dublin ប្រទេសអង់គ្លេស ខណៈដែលកាមេរ៉ាក្នុងហាងនេះ​ អាចចាប់ និងមើលឃើញថា ចោរនោះមានមាឌធំ ពាក់វែនតាខ្មៅ ខោជើងវែងខ្មៅ និងបានយកកំប៉ុងប្រាក់ទីប ដាក់ចូលទៅក្នុងកាបូប របស់គេ។

width=453

width=452

លោក Karl Purdy អ្នកគ្រប់គ្រងហាងកាហ្វេ ខាងលើ បានអោយដឹងថា​ គាត់ស្ទើរតែមិនជឿដែរ តែនៅពេល ក្រុមបុគ្គលិកគាត់ យកវីដេអូនេះមកបង្ហាញ ទើបគាត់ភ្ងាក់ខ្លួនព្រើតតែម្ដង។យ៉ាងណាក៏ដោយ លោក Karl ក៏បានបង្ហោះរូបភាពនេះ ចូលទៅក្នុងអ៊ីនធរណេត ដើម្បីឲមនុស្សទាំងអស់ ជួយចំណាំមុខ បុរសនេះ និងអាចចាប់ខ្លួន បញ្ជូនទៅឲប៉ូលីស។ នេះជាវីដេអូឃ្លីបសូមចុចដើម្បីមើល៕

 

 

ដោយ៖ នារីប្រភព៖ dailymail