ម៉ូតូធំថ្មីម៉ាក Daytona 675 ស៊េរី ២០១៣ បានមកដល់ហើយជាមួយនឹងភាពលេចធ្លោ ទាន់សម័យ រួមនឹងអានុភាពដ៏អស្ចារ្យរបស់វា។

ការបំពាក់ម៉ាស៊ីនធំថ្មី បានធ្វើឲ្យម៉ូតូនេះ ពិតជាមានអានុភាពខុសប្លែកពីគេ។ ម៉ូដែល ២០១២ ដែលមានអានុភាពត្រឹមតែ 123.6bhp ត្រូវបានតម្លើងដល់ 126.3bhp  សំរាប់ ម៉ូដែល ២០១៣ នេះ។ ការរចនាតួម៉ូតូពិតជាមានភាពស្រស់សង្ហា    ដែលមានកន្ទុយ អង្គុយស្រួចជាងមុន សក្តិសមនឹងយុវជនទាន់សម័យ។

ម៉ូតូនេះនឹងត្រូវគេដាក់តាំងបង្ហាញជាសាធារណៈនៅ   ថ្ងៃទី១៥ ខែវិច្ឆិកា ខាងមុខនេះ ក្នុងពិពណ៌សាធារណៈ EICMA ក្រុង Milan ប្រទេស អ៊ីតាលី៕

width=447

width=448

width=449

width=450

width=452

ដោយ៖ មិនា

ប្រភព៖ visordown