ប្រធានាធិបតី​រុស្ស៊ី​​លោកឌី​មីទ្រី​ម៉េដវេដេវ ​ទទួលស្គាល់​កាលពីថ្ងៃទី១៣ មករា ​ថា ការ​តស៊ូ​​ប្រឆាំង​អំពើ​ពុក​រលួយ​​ដែលចាត់​ទុកថា ​ជា​ឧប​សគ្គ​​សំខាន់​​ចំពោះ​វិនិយោគ​​បរ​ទេស​នោះ​មានការ​រីក​ទៅ​មុខ​តិច​តួច​នៅ​រុស្ស៊ី ។ ​ប្រមុខ​រដ្ឋ​រុស្ស៊ី​​ដែល​អាណត្តិ​របស់​លោក​ត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ​២០១២បាន​ធ្វើ​ការ​ប្រយុទ្ធ ដើម្បី​​លុប​បំបាត់​​ចោល​​អំពើ​ពុក​រលួយ​ដែលនោះជា​អាទិ​ភាព​មួយ​ក្នុង​ចំណោម​​អា​ទិភាព​​របស់លោក​​ពេល​លោក ឡើង​កាន់អំណាច​ក្នុង​ក្តី​សង្ឃឹម​​ធ្វើ​​សេរីភា​វូ​នីយ​កម្ម​ប្រព័ន្ធ​នយោបាយ​ជា​មរតក​បន្សល់​ទុក​ដោយ​អ្ន កកាន់​អំណាច​មុន​លោកគឺ ​លោក​វ៉្លា​ឌីមៀរ ពូទីន​​ បច្ចុប្បន្ន​ជានាយក​រដ្ឋ​មន្ត្រី។# ក្នុងឱកាស​នៃកិច្ច​ប្រជុំ​មួយ​របស់​ក្រុម​ប្រឹក្សា​​ប្រឆាំង​អំពើពុករលួយ​លោកម៉េដ​វេដេវ​ថ្លែង​ថា ​លោក​អ្នក​ដឹង​ច្បាស់​ហើយពីសភាពការណ៍ ។ យើង​ទទួលស្គាល់ថា យើង​ទទួលបានជ័យ​ជំនះ​តិច​តួច​ក្នុង​​ទិសដៅនេះ ។# យោង​តាម​ចំណាត់ថ្នាក់​របស់អង្គ​​ការ​តម្លា​ភាព​អន្តរ​ជាតិ​ដែលមានទីស្នាក់​ការ​នៅទី​ក្រុង​ប៊ែរឡាំង​ ថា រុស្ស៊ី​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី១៥៤​ក្នុងចំណោម​ប្រជាជាតិ​១៧៨​ដែលមាន​អំពើ​​ពុក​រលួយ​លើ​ពិភព​លោ ក​​។​ ក្នុង​ឆ្នាំ​២០១០ រុស្ស៊ី​ ស្ថិតិមក​នៅ​ចំណាត់ថ្នាក់ទី១៤៦ ៕