តាមស្ថិតិថ្មីបំផុតនេះ ក្រុមហ៊ុនអេឡិចត្រូនិច Samsung បានកើនឡើងទ្វេដងពីការលក់របស់ខ្លួនបើប្រៀបធៀបជាមួយឆ្នាំមុន ហើយបច្ចុប្បន្នទទួលបានចំនួនជាង 56 លានគ្រឿងត្រូវបានលក់ក្នុងត្រីមាសទី III ឆ្នាំ 2012 ច្រើនជាងទ្វេដងបើប្រៀបជាមួយ Apple។

តាមរយះស្ថិតិនេះ Samsung កំពុងដណ្តើមបាន 31,3% នៃទីផ្សារទូស័ព្ទក្នុងមួយត្រីមាស។ នេះគឺជាលើកទីមួយហើយដែល Samsung ទទួលបានចំនួននេះ និងបំបែកបានឯក្តកម្មពីមុនដែលមានចំនួន31% កាលពីត្រីមាសទីIV ឆ្នាំ 2009។ ប្រាក់ចំណេញនៅត្រីមាសទីIII របស់ Samsung ឡើងដល់ចំនួន 7,4 ពាន់លានដុល្លារ ៕
ដោយ៖ សិលាប្រភព៖ K14