ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរ ប្រទេស អូស្រ្តាលី កាលពីថ្ងៃ អង្គារ ម្សិលមិញនេះ បានចេញផ្សាយ នូវកំណត់ត្រា ពេញលេញមួយ ស្តីអំពី កិច្ចពិភាក្សា រួម រវាង បុរសជាអ្នកបើកយន្តហោះ ម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួនដោយអាថ៍កំបាំងនោះ ជាមួយនឹងមន្ត្រីត្រួតពិនិត្យ អាកាសចរណ៍ ដោយនៅក្នុងនោះ បើតាមការអោយដឹង ពីអ្នកជំនាញ អះអាងអោយដឹងថា គ្មានសញ្ញាណអ្វីសរ បញ្ជាក់អោយឃើញពីភាពមិនប្រក្រតីនោះទេ ។
គួររំឭកថា ជាមួយនឹង កំណត់ត្រា ពេញលេញខាងក្រោមនេះ ត្រូវបានរកអោយឃើញថា ទទួល បានការចាប់អារម្មណ៍ជាច្រើន ពីសំណាក់ មហាជន មកពីជុំវិញពិភពលោក ខណៈ សារ ចុង ក្រោយបង្អស់ ដែលត្រូវបានគេដឹងឭ និងបានអង្រួនចិត្ត អោយក្តុកក្តួលនោះគឺ “រាត្រីសួស្តី រាល់ អ្នកធ្វើដំណើរ លើយន្តហោះ ម៉ាឡេស៊ី ៣៧០” ៕


អាន - សារចុងក្រោយ រំជួលចិត្ត ពីយន្តហោះ ម៉ាឡេស៊ី ៖ “រាត្រីសួស្តី រាល់អ្នកធ្វើដំណើរ លើ យន្តហោះ ម៉ាឡេស៊ី ៣៧០”
ប្រែសម្រួល ៖ កុសលប្រភព ៖ អាស៊ីវ័ន