ព័ត៌មានអន្តរជាតិ ៖ ផ្លូវមួយកន្លែង ត្រូវបានរកអោយឃើញថា ពោរពេញទៅដោយទឹកឃ្មុំគ្រប់ទីកន្លែង បន្ទាប់ពីឡានដឹកទំនិញធន់ធំមួយគ្រឿង បានជួបនឹងឧបទ្ទេវហេតុ ដោយបានកំពប់ទឹកឃ្មុំជាង ២០០០ លីត្រនោះតែម្តង នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ​ ពីគេហទំព័រសារព័ត៌មានបរទេស spy ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។

width=448

គួររំឭកផងដែរថា  ករណីជួបនឹងឧបទ្ទេវហេតុចៃដន្យខាងលើ  បានកើតឡើងតាមបណ្តោយផ្លូវ A61 ក្នុងក្រុង Koblenz ប្រទេសអាល្លឺម៉ង់ កាលពីវេលាព្រឹកព្រលឹមថ្ងៃពុធទី១៤ ខែសីហាកន្លងទៅនេះ។

លើសពីនេះទៅទៀត ទីភ្នាក់ងារសារព័ត៌មានដដែលនេះបន្ថែមថា មូលហេតុដែលនាំអោយកើតមានឡើងនូវករណីកំពប់ទឹកឃ្មុំដល់ទៅ ២០០០ លីត្រ នេះ ក៏ព្រោះតែបុរសជាអ្នកបើកបររថយន្តដឹកទំនិញធន់ធំមួយគ្រឿង ជាជនជាតិរ៉ូម៉ានី  បានបង្ខំចិត្តក្នុងការជាន់ហ្រ្វាំងមួយរំពេច ខណៈពេលដែលមានរថយន្តមួយគ្រឿង   បើកកាត់នៅពីមុខនឹងរថយន្តរបស់គាត់ ។

width=441

ក្រោយពីបានកើតឡើងនូវករណីខាងលើនេះ​   ពាសពេញផ្លូវពោរពេញទៅដោយទឹកឃ្មុំស្អិតជាខ្លាំង ដែលញ៉ាំងអោយក្រុមការងារ មកពីអង្គភាពពន្លត់អគ្គីភ័យចុះធ្វើកិច្ចអន្តរាគមន៍សម្អាតកន្លែងកើតហេតុ និងបើកផ្លូវអោយដំណើរការជាធម្មតាវិញនៅព្រឹកនោះតែម្តង៕

* ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- ផ្អើលមើលវីដេអូ សាកសព ក្បាលពស់កំណាច វាយប្រហារ ខាំកន្ទុយខ្លួនឯង- Olinguito​ ពូជសត្វសំពោចកម្រ ប្រភេទថ្មី ត្រូវបានគេរកឃើញ នៅតំបន់ជួរភ្នំ (មានវីដេអូ)- ផ្អើលពេញពិភពអ៊ិនធើណេត ក៏ព្រោះរឿងស្នេហ៍ស្មោះ បុរសពិការកាយ នារីមិនពិការចិត្ត

ដោយ ៖ រិទ្ធីប្រភព ៖ spy