ក្រោយពីការពិសោធន៍សាកល្បងដោយទម្លាក់ពីកំពស់ផ្សេងៗគ្នាមក ភាពរឹងមាំរបស់ Nokia Lumia 920 ត្រូវបានបន្តការសាកល្បងដោយប្រើកាំបិតកូស កាប់ រឺប្រើញញួរដំលើអេក្រង់ មិនតែប៉ុណ្ណោះថែមទាំងប្រើធ្វើជាញញួរដំដែកគោលដោយផ្ទាល់ថែមទៀតផង។

នៅក្នុងការពិសោធន៍លើកមុនរបស់ Phone Buff, Lumia 920 បានបង្ហាញពីភាពរឹងមាំធន់គួរសមក្រោមការទម្លាក់ពីកំរិតកំពស់ផ្សេងៗគ្នា។ ប៉ុន្តែនៅក្នុងវីដេអូថ្មីនេះ ស្មាតហ្វូន Windows Phone 8 របស់ Nokia ត្រូវបានធ្វើការពិសោធន៍តាមរយះការ test ដែលធ្ងន់ធ្ងរជាងមុន។ សំបករបស់ស្មាតហ្វូនត្រូវបានវាស់ភាពរឹងមាំដោយឧបករណ៍មួយចំនួនដូចជា កូនសោរ រឺប្រើកាំបិតកូសកាប់ពីលើហើយក្រោយមកអេក្រង់ 4,5 inch បច្ចេកវិទ្យា PureMotion HD+ ត្រូវបានពិសោធដោយយកញញួរមកដំ។ សំរាប់ការពិសោធន៍ចុងក្រោយដែលធ្ងន់ធ្ងរជាងគេនោះ គឺការយក Lumia 920 ធ្វើជាញញួរដោយដំដោយផ្ទាល់ទៅលើដែកគោលតែម្តង។

/

ជាក់ស្តែង បណ្តាការពិសោធន៍ខាងលើនេះ មិនបានធ្វើឲ្យស្មាតហ្វូនប្រើ Windows Phone 8 របស់ Nokia ខូចអ្វីឡើយ។ សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

ដោយ៖ សិលាប្រភព៖ VE