ព័ត៌មានអន្តរជាតិ ៖ កូរ៉េខាងជើង ព្រមានសហរដ្ខអាមេរិក ថានឹងអាចកើតមានឡើងនូវគ្រោះដ៏អាក្រក់មួយដែលនឹកស្មានមិនដល់   ខណៈខ្លួនក៏កំពុងតែត្រៀមទ័ពស្ថិតនៅក្នុងបន្ទាត់ខ្សែក្រហម ស្របពេលដែល អាមេរិក កូរ៉េខាងត្បូង និង ជប៉ុន បម្រុងនឹងធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ។

width=447

ការព្រមានមួយនេះ  ត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារម្សិលមិញនេះ  ក្រោយរដ្ឋាភិបាលក្រុងសេអ៊ូល និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍កន្លងទៅ  បានចុះហត្ថលេខាយល់ព្រមធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា ស្តីពីយុទ្ធសាស្រ្តថ្មី ក្នុងការធ្វើការប្រឆាំង ក៏ដូចជាគំរាមដល់កូរ៉ខាងជើង ដែលកំពុងតែមានការលូតលាស់ នៅក្នុងការវាយប្រហារអាវុធនុយក្លេអ៊ែរពីសំណាក់ប្រទេសកុម្មុយនីស្តមួយនេះ ក្រោយពីដំណើរការឡើងវិញនូវមូលដ្ឋាននុយក្លេអ៊េរដ៏ចំណាស់មួយ។

width=440

គួរបញ្ជាក់ផងដែរ  សមយុទ្ធយោធាជើងទឹក   ដែលបម្រុងនឹងធ្វើឡើងនៅដែនទឹក  ប្រទេសកូរ៉េខាងត្បូងនោះ   គ្រោងនឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃអង្គារម្សិលមិញនេះ  តែត្រូវបានពន្យាពេល ឬក៏លុបចោលតែម្តងដោយសារតែឥទ្ធិពលនៃខ្បល់ព្យុះទីហ្វុង Danas ក៏កំពុងតែមានវត្តមានរំកិលខ្លួនវាយប្រហារចូលមកតំបន់នេះ។

width=442

គួររំឭកផងដែរថា កូរ៉េខាងជើង បានថ្កោលទោសទៅនឹងទម្លាប់នៃការធ្វើសមយុទ្ធយោធារួមគ្នានៅតំបន់នោះ ដោយបានចេញសេចក្តីព្រមានអោយដឹងថា ការវាយប្រហារដ៏កម្រមួយអាចនឹងលេចជារូបរាងឡើង៕

width=440

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ១០ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយទឹកជំនន់ ជន់លិច អណ្តូងរ៉ែមួយកន្លែង

- ៤ លាននាក់ជាង រងផលប៉ះពាល់ ដោយសារខ្បល់ព្យុះទីហ្វុង ដ៏មានឥទ្ធិពល

- យន្តហោះ បង្ខំចិត្តចុះចត តាមបណ្តោយផ្លូវ សាធារណមួយរំពេច ក្រោយគ្រឿងម៉ាស៊ីន មានបញ្ហា (មានវីដេអូ)

- ជាលទ្ធផល ខ្បល់ព្យុះទីហ្វុង ដ៏មានឥទ្ធិពល បានផ្តាច់សង្ខារ មនុស្ស ២ នាក់ហើយ

- ៨ នាក់ស្លាប់ មួយរំពេច ក្រោយរថយន្តកំពូលចម្លែក បើកកិនពីលើ (មានវីដេអូ)

- ចិន ប្រកាសអាសន្ន ខណៈប្រឈម នឹងរលកយក្សស៊ូណាមិ កំពស់ដល់ទៅ ២០ ម៉ែត្រ (មានវីដេអូ)

- លេចធ្លាយ រូបភាពបុរសម្នាក់ រងរបួសយ៉ាងដំណំ ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និងរថយន្ត Range Rover

- បុរសម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និងរថយន្ត Range Rover

ដោយ ៖ កុសលប្រភព ៖ chinadaily