ព័ត៌មានបច្ចេកវិទ្យា ៖ ស្មាតហ្វូន Nokia Lumia 505 ត្រូវបានរកអោយឃើញថា មានលក់នៅលើទីផ្សារប្រទេសម៉ិចសិកហើយ ខណៈពេលដែលវាមានតម្លៃប្រមាណជាង ២៧៧ ដុល្លារនេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបច្ចេកវិទ្យាបរទេស gsmarena ។

គួរបញ្ជាក់ផងដែរថា Nokia Lumia 505 ប្រតិបត្តិការដោយ Windows Phone 7.8 ស្របពេលដែលមានទំហំអេក្រង់ 480 x 800 pixels, 3.7 inches (~252 ppi pixel density) ជាមួយនឹងបច្ចេកវិទ្យា AMOLED capacitive touchscreen, 65K colors នឹងមានកាម៉េរ៉ាដល់ទៅ 8 MP, 3264 x 2448 pixels ឯណោះ មិនត្រឹមតែប៉ុណ្ណោះ វាក៏នៅមានមុខងារសំខាន់ៗជាងនេះបន្ថែមទៀតផងដែរ៕
ដោយ ៖ រិទ្ធីប្រភព ៖ gsmarena