ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានល្បី សហរដ្ឋអាមេ រិក The New York Time កាលពីអំឡុងថ្ងៃ ២៤  ម្សិលមិញនេះ  អោយដឹងថា ភ្នាក់ងារសន្ដិសុខ ជាតិអា មេរិក (NSA) នឹងត្រូវបញ្ចប់ការឈ្លបយកការណ៍ និងការប្រមូលទិន្នន័យ រាល់ការ ទូរស័ព្ទ របស់មនុស្ស ជុំវិញ ពិភពលោក ព្រោះថារដ្ឋាភិបាលរបស់លោក  អូបាម៉ា  នឹងស្នើទៅកាន់សភាអាមេរិក ឲ្យធ្វើកំណែ ទម្រង់។

/

បន្ថែមពីលើនេះ ប្រភពដដែលបន្តអោយដឹងថា  រដ្ឋាភិបាលរបស់លោកអូបាម៉ា  ចង់អោយក្រុមហ៊ុន​ទូរ​ស័ព្ទ ទាំងនោះរក្សាទុកនូវទិន្នន័យរាល់ការ Call ឲ្យបានយូរបន្ដិច ព្រោះដើម្បីស្រាវជ្រាវ នៅពេលដែល មានបញ្ហាណា មួយកើតឡើង។

គួរបញ្ជាក់ផងដែរថា នៅមុននេះ មានព័ត៌មានជាច្រើន បានចុះផ្សាយថា NSA បានឈ្លបយកការណ៍ និងតាមដានរាល់ការ ទូរស័ព្ទរបស់មនុស្សសំខាន់ៗមួយចំនួន នៅជុំវិញពិភពលោក ដែលនៅក្នុងនោះ សហរដ្ឋអាមេរិកផ្ទាល់ ក៏ត្រូវបានឈ្លបយកការណ៍ដែរ ស្របពេលដែលរ​បាយការណ៍ចុងក្រោយ បាន គូសបញ្ជាក់អោយដឹងថា NSA បានលួចឈ្លបយកការ ក្រុមហ៊ុនុយក្ស Huawei ផ្ទាល់តែម្តង ខណៈមាន ករណីបែកធ្លាយព័ត៌មានមួយនេះ ពីលោក Edward Snowden អតីតសមាជិក NSA ដែលអាមេរិកបាន ចោទថា ជាជន ក្បត់  ៕

ប្រែសម្រួល ៖​ កុសលប្រភព ៖ The New York Time