Samsung បានឲ្យដឹងពីមហិច្ឆិតារបស់ខ្លួនពេលក្រុមហ៊ុនបាននិយាយថានឹងបញ្ចេញលក់ Tablet ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 8 RT នៅចុងឆ្នាំនេះ។

ក្រោយពេល Dell និង HP បាននិយាយថានឹងមិនទាន់អភិវឌ្ឍដល់ការប្រើប្រាស់ Windows 8 RT ឥឡូវនេះ Samsung ធ្វើផ្សេងពីពួកគេ។ ក្រុមហ៊ុនអេឡិចត្រូនិចកូរ៉េខាងត្បូងបានឲ្យដឹងថា គំរោងអភិវឌ្ឍផលិតផលដូច្នេះ និងបញ្ចេញលក់នៅចុងឆ្នាំនេះ ក្រោយពេល Windows 8 ចេញលក់ជាផ្លូវការ, នេះបើតាមប្រភពព័ត៌មាន Bloomberg បញ្ជាក់។

/

Samsung នឹងមាន tablet ប្រើប្រព័ន្ធប្រតិបតិ្តការ Windows 8 RT(រូបសិប្បនិម្មិត)

ព័ត៌មានជាក់ស្តែងពីផលិតផលនេះមានតិច ប៉ុន្តែបើតាមប្រភពព័ត៌មានមួយចំនួន បានឲ្យដឹងថា Samsung នឹងប្រើប្រាស់ CPU Qualcomm Snapdragon។ ពេលវេលាចេញលក់ជាផ្លូវការ ប្រហែលជាក្នុងខែតុលាឆ្នាំនេះ។

Windows RT ជាជំនាន់ដំបូងក្នុងចំនោមស៊េរីប្រព័ន្ធប្រតិបត្តិការ Windows របស់ Microsoft ដែលប្រើនៅលើ CPU ARM។ នេះគឺជាប្រភេទ Chip ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងបណ្តាផលិតផលទូរស័ព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS, Android, Windows Phone, Tablet ហើយក៏មានLaptop មួយចំនួនផងដែរ។ គុណសម្បត្តិនៃ Chip ប្រភេទនេះគឺវាមានលទ្ធភាពគ្រប់គ្រងថាមពលបានល្អ ជួយសន្សំរយះពេលប្រើប្រាស់ថ្មបានច្រើន៕

ដោយ៖ សិលាប្រភព៖ MN