ការដាក់ពិន័យរបស់សមាគមន៏ បាល់ទាត់អង់គ្លេសទៅលើ Suarez កីឡាករ Liverpool ពិតជាធ្វើអោយ អ្នកគាំទ្រ Liverpool បាក់ទឹកចិត្តជាខ្លាំង ។ គណកម្មការសមាគមន៍ បាល់ទាត់អង់គ្លេស បានសំរេចចិត្តដាក់ពិន័យទៅលើកីឡាករ Suarez មិនអោយចូលលេងចំនួន ១០ប្រកួត ដោយមូលហេតុបង្ករបួសស្នាម និងអំពើហិង្សា ។ ការដាក់ពិន័យនេះ ពិតជាធ្ងន់ធ្ងរណាស់ក្នុង ប្រវត្តិសាស្ត្ររបស់ Premier League ។ ការពិន័យនេះធ្វើអោយ Suarez មិនអាចចូលលេង ប៉ុន្មានប្រកួតចុងក្រោយនេះ ហើយនឹងបន្តដល់រដូវកាលថ្មីទៀត ។
គួរបញ្ជាក់ផងដែរថា Suarez បានខាំដៃរបស់កីឡាករ Chelsea Ivanovic ក្នុងពេលប្រកួតកាលពីសប្តាហ៍មុន គណកម្មការសមាគមន៍បាននិយាយថា យើងត្រូវតែដាក់ទោសគេឲ្យបានតឹងរឹង ព្រោះសកម្មភាពនេះធ្វើអោយបាល់ទាត់អង់គ្លេស បាក់មុខយ៉ាងខ្លាំង ៕

ដោយ ៖ កុសលប្រភព ៖ k14