Droid DNA គឺជាស្មាតហ្វូន Android អេក្រង់ធំទំហំ 5 inch Full HD តាមគំរោងនឹងត្រូវបាន HTC និង Verizon ធ្ចើការបង្ហាញខ្លួននៅថ្ងៃស្អែកទី13/11 នៅសហរដ្ឋអាមេរិច។
ជាក់ស្តែង រូបភាពពិតប្រាកដស្តីពី Droid DNA បានធ្លាយចេញរូបរាងនៅលើអ៊ីធឺណេត។ ចំណែកឈ្មោះហៅជាផ្លូវការ Droid DNA ក៍ត្រូវបានលេចចេញនៅលើគេហទំព័រ Verzion។
បើតាមរូបភាព និងព័ត៌មានស្តីពីរូបសណ្ឋានដែលបានលេចចេញ Droid DNA គឺជា Version ផ្សេងមួយទៀតពី J Butterfly ដែលត្រូវបាន HTC ធ្វើការបង្ហាញណែនាំមុននេះមិនយូរប៉ុន្មាន។ ផលិតផលលេចធ្លោត្រង់វាជាស្មាតហ្វូនដំបូងនៅលើពិភពលោក ដែលមានអេក្រង់ទំហំ 5 inch មានកំរិតពន្លឺ Full HD 1080p។ ក្រៅពីនេះ វាបានបំពាក់នូវ CPU Quad Core Qualcomm Snapdragon S4 Pro, RAM 2 GB, ខ្ពស់ជាងម៉ូដែលមុនៗដូចជា One X រឺ One X+។

រូបភាពពិតប្រាកដរបស់ HTC Droid DNA, Model ថ្មីមួយដែលជិតធ្វើការបង្ហាញខ្លួន
កាលពីពេលមុន HTC និង Verizon បានប្រកាសថា នៅថ្ងៃទី 13/11 ឯទីក្រុង New York (អាមេរិច) ពួកគេនឹងធ្វើការបង្ហាញខ្លួនផលិតផលពិសេសមួយ ដែលត្រូវបានចាត់ទុកថាជាស្មាតហ្វូនដ៏អស្ចារ្យនៅចុងឆ្នាំ 2012 នេះ៕
ដោយ៖ សិលាប្រភព៖ VE