ការបន្ថយកំរិតពន្លឺនៃអេក្រង់ ពិតណាស់វានឹងអាចសន្សំសំចៃថ្មប្រើបានយូរជាងមុន។ ប៉ុន្តែ វាអាចសន្សំសំចៃបានប៉ុន្មាន គឺយើងមិនទាន់បានដឹងនៅឡើយ។ ទើបតែពេលថ្មីៗនេះ អ្វីដែលពួកយើងចាប់អារម្មណ៍ ទទួលបានចម្លើយឆ្លើយតបហើយ ដែលយ៉ាងហោចណាស់ ក៏បានចម្លើយសំរាប់ទូរស័ព្ទ iPhone 4 ដែរ។ គេហទំព័រ Wired.com ទើបតែបង្ហាញពីការសាកល្បង កំរិតស៊ីថ្មនៅលើiPhone 4 ជាមួយកំរិតពន្លឺពីរ គឺភ្លឺខ្លាំងបំផុត និងភ្លឺទាបបំផុត។ ជាលទ្ធផលបានឲ្យឃើញថា ទូរស័ព្ទអាចអូសបន្លាយពេលបាន ៣ម៉ោង ក្នុងការប្រើជាប់ៗគ្នា ពេលត្រូវបានបន្ថយកំរិតពន្លឺអេក្រង់ ពិតជាគួរឲ្យសរសើរមែន។ គេហទំព័រ Wired បានឲ្យដឹងថា នៅក្នុងកំរិតប្រើប្រាស់ធម្មតា, Wi-Fi បើក/3G បិទ និងដាក់កំរិតពន្លឺឲ្យខ្ពស់បំផុត ថ្មរបស់ iPhone 4 អាចប្រើបានរយះពេល ៣,៥ ម៉ោងជាប់គ្នា។ ពេលបន្ថយកំរិតពន្លឺមកនៅកំរិតទាបបំផុត គឺអាចប្រើប្រាស់បាន ៦,៥ ម៉ោងជាប់គ្នា ពោលគឺអាចប្រើបានបន្ថែមជិតពីរដង នៃរយះពេលចាស់។

បើសិនជាអ្នកដាក់កំរិតពន្លឺនៃអេក្រង់ត្រង់កំរិត 50% អ្នកអាចប្រើបាន ៥ម៉ោង ជាប់គ្នាផងដែរ។ ជាក់ស្តែងលទ្ធផលខាងលើនេះ គឺវាមិនដូចគ្នាទាំងអស់ បើប្រៀបជាមួយនឹងស្មាតហ្វូនដទៃផ្សេងទៀតឡើយ៕
ដោយ៖ សិលាប្រភព៖ TTE