អតិថិជនដែលមានបំណងទិញយក iPhone ដែលមានអេក្រង់ ៥,៥អ៊ិន្ឈ៍ អាចនឹងត្រូវរង់ចាំដល់ឆ្នាំ ២០១៥ ដោយសារតែតម្រូវការថ្មរបស់ Apple ។

/

iPhone ដែលមានអេក្រង់ ៥,៥អ៊ិន្ឈ៍ ត្រូវ​ពន្យា​ពេល​ ដោយ​សារ​ Apple ចង់​បាន​រូប​រាង​ស្ដើង​ជាង​មុន

Cnet ទើបតែបានដកស្រង់ប្រភពព័ត៌មានពី GforGames ឱ្យដឹងថា កំណែ iPhone 6 អេក្រង់៥,៥អ៊ិន្ឈ៍ អាចនឹងមិនត្រូវបានបង្ហាញខ្លួន ក្នុងឆ្នាំនេះ ដោយសារតែ Apple ចង់ឱ្យមានរចនារូបរាង ស្ដើងជាងមុន។ ប្រការនេះ កំពុងធ្វើឱ្យមានការលំបាកខ្លាំង ដល់ក្រុមហ៊ុនដៃគូ នៅពេលដែល Apple ស្នើឱ្យផលិតថ្មដែលមានកម្រាស់ត្រឹមតែ ២ម.ម សម្រាប់ iPhone 6 ខណៈដែលកម្រាស់ថ្មរបស់ iPhone បច្ចុប្បន្ន គឺ ២,៨ម,ម។ព័ត៌មានខាងលើនេះ មិនមែន មិនមានមូលដ្ឋាននោះទេ ដោយសារមុននេះ ក៏មានប្រភពព័ត៌មានមួយចំនួន ចុះផ្សាយថា Apple នឹងរចនា iPhone ថ្មី ឱ្យមានរូបរាងកាន់តែស្ដើងជាងមុន ដើម្បីជាចំណុចលេចធ្លោផ្នែករចនាបទ។ ក្រៅពីបញ្ហាថ្ម Apple ក៏ហាក់ដូចជា ​  កំពុងជួបការលំបាកផ្នែកអេក្រង់ថាច់ស្គ្រីន សម្រាប់ស្មាត​ហ្វូន iPhone ៥,៥អ៊ិន្ឈ៍ ផងដែរ។  ដូច្នេះ ប្រសិន iPhablet   នេះមិនបានបង្ហាញខ្លួនជាផ្លូវការក្នុងឆ្នាំនេះ ក៏វាមិនមានអ្វីជារឿងចម្លែកនោះដែរ។អំពីស្មាត​ហ្វូន iPhone អេក្រង់ ៤,៧អ៊ិន្ឈ៍ នៃ iPhone   ជំនាន់ទី ៦ នេះវិញ ត្រូវបានគេជឿថា នឹងត្រូវបានបញ្ចេញលក់ជាផ្លូវការ ទៅតាមកាលកំណត់ នៅក្នុងរដូវក្ដៅឆ្នាំនេះ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Cnet