មេ​បញ្ជា​ការ​​កង​ទ័ព​​ថៃ​មួយរូប លោក Walit Rojanapkdee ថ្លែង​នៅ​ថ្ងៃទី​៣ មករា ថា ក្រុម​អាវលឿង​នឹង​មិន​​ត្រូវ​អនុញ្ញាត​​ឱ្យ​ប្រមូល​ផ្តុំ​គ្នា​​ប្រឆាំង​​កម្ពុជា​នៅក្បែរ​តំបន់ព្រំដែន​​ តាម​ការ​#គ្រោ​ងទុក​​​របស់ពួកគេ​នៅថ្ងៃទី​​៤ មករា ឡើយ ។ ​ឧត្តមសេនីយ៍​ឯក Walit ថ្លែង​​ឱ្យ​​ដឹ​ងថា រូបលោក​បាន​​សហការ​ជាមួយ​អភិបាល​​ខេត្ត​​ស្រះកែវ ​បើក​ការ​ពិភាក្សា​ជាមួយ​មេដឹកនាំក្រុម​អាវលឿង ដើម្បី​ស្នើ​​​ពួកគេ​​​ឱ្យ​ប្រមូល​ផ្តុំ​​​គ្នា​តែនៅ​សង្កាត់ Khoke Soong បានហើយ ​ពីព្រោះ​​លោក​មិន​ចង់​​ឱ្យ​ពួក​គេ​ប្រមូល​ផ្តុំ​​នៅក្បែរ​​ព្រំដែន​​រវាង​ប្រទេស​ថៃ​​ និង​ប្រទេស​កម្ពុជា​ទេ ​ខ្លាច​​បង្ក​​បញ្ហា​​សំរាប់​ពល​រដ្ឋ​​មូលដ្ឋាន ។​#លោក Chaiwat Sinsunwong ជាមេដឹក​នាំ​​បណ្តាញ​​អ្នកស្នេហា​ជាតិ​ថៃនិយាយ​ក្នុង​ឱកាស​នៃ​សន្និសីទ​​កាសែត​​កាលពីថ្ងៃទី​​២ មករា ​កន្លង​មក​ថា ​ក្រុម​សម្ព័ន្ធ​ភាពប្រជា​​ជនដើម្បី​លទ្ធិប្រជា​ធិបតេយ្យ​​ ឬ​ក្រុម​អាវលឿង​នឹងប្រមូលផ្តុំ​​​​គ្នា​ប្រឆាំង​​កម្ពុជា​ទាមទារ​ឱ្យ​​កម្ពុជា​​ដោះលែង​​ពល​រដ្ឋ​ថៃ​​៧​នា ក់​​ដែលកំពុង​​ឃុំខ្លួន​នៅក្នុង​ប្រទេស​នេះ ដោយ​ការ​ប្រមូលផ្តុំ​​នឹង​ធ្វើ​​​​ក្នុង​ខេត្ត​​ស្រះកែវ ​នា​ថ្ងៃទី​៤ មករា ។ ជាមួយ​គ្នានេះ កាសែត​​បាង​កក​ប៉ុស្តិ៍​​បាន​ផ្សាយ​ថា លោកនាយករដ្ឋ​មន្ត្រី​​អាប់​ភីស៊ីត បានអញ្ជើញ​​ទៅកាន់​ខេត្តតាក ហើយ​នឹង​វិល​ត្រឡប់​ទៅកាន់ទីក្រុង​​បាង​កក​វិញ​នៅ​រសៀល​​ថ្ងៃទី​​៣ មករា ដើម្បី​ត្រៀមខ្លួន​បើក​កិច្ច​ប្រជុំ​​គណៈ​រដ្ឋ​មន្ត្រី​​នាថ្ងៃទី​៤ មករា ។ របៀប​វារៈ​​កំពូលនៃ​កិច្ចប្រជុំ​​គណៈ​​រដ្ឋ​មន្ត្រី​​នោះ​គឺ​ស្តី​អំពី​ពល​រដ្ឋ​​របស់ខ្លួន​​៧​នាក់​ដែល​ក ំពុង​​​ត្រូវ​ឃុំខ្លួន​ក្នុង​ប្រទេស​កម្ពុជា​ ។​#កាសែត​បាងកកប៉ុស្តិ៍​​ឱ្យ​ដឹង​ទៀត​ថា លោកនាយករដ្ឋ​មន្ត្រី​​អាប់ភីស៊ីត ​ពេលនេះកំពុង​មានផែនការ​ជួប​ជាមួយ​សម្តេច​តេជោហ៊ុន សែន ​​នាយករដ្ឋ​មន្ត្រី​​កម្ពុជា ដើម្បី​​ពិភាក្សា​​អំពី​ពលរដ្ឋ​ថៃ​ទាំង​៧​នាក់នេះ ៕