ដោយមានសម្បកធ្វើអំពីលោហធាតុដ៏ប្រណិត និងមានភាពមាំមួន Galaxy Alpha នឹងក្លាយជាផលិតផលមួយ ដែលនឹងទទួលបានចំណាប់អារម្មណ៍ច្រើន នៅពេលវាបង្ហាញខ្លួនក្នុងទីផ្សារ។
មួយរយៈចុងក្រោយនេះ Galaxy Alpha ត្រូវបានគេលើកយកមកសរសេរនៅលើទំព័រសារព័ត៌មានជាច្រើន រាប់មិនអស់។ មូលហេតុដែលនាំឱ្យ Galaxy Alpha របស់ Samsung ត្រូវបានគេយកចិត្តទុកដាក់បែបនេះ ក៏ព្រោះតែវាជាម៉ូដែលស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុននេះ ដែលប្រើប្រាស់សម្បកលោហធាតុ។
យោងតាមដំណឹងថ្មីៗបំផុត ឱ្យដឹងថា Galaxy Alpha នឹងមានអេក្រង់ 4.7 inch ជាមួយនឹងរីសូលូសឹន HD 720p ។ ម៉ាស៊ីននេះ ប្រើប្រាស់ឈីប Exynos 5433 8-core គឺ Cortex A15 4-core និង Cortex A7 4-core រួមនឹង RAM 2GB , អង្គចងចាំក្នុង 32GB, កាមេរ៉ាក្រោយ 12 Mpx និងថ្មដែលមានថាមពល 1.850 mAh ។ Samsung Galaxy Alpha នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android 4.4.2 Kitkat ។
ខាងក្រោមនេះ គឺជាបណ្ដារូបភាពថ្មីៗបំផុត របស់ Samsung Galaxy Alpha ៖

លទ្ធផលនៃការធ្វើតែសនៅលើ Antutu Benchmark គេឃើញថា Galaxy Alpha មានពិន្ទុល្អ


Galaxy Alpha នឹងប្រើប្រាស់ micro SIM រួមនឹង កាមេរ៉ា ១២ចុច

ចំនុចពិសេសរបស់ស្មាតហ្វូននេះ គឺប្រើប្រាស់គែមជុំវិញ ធ្វើអំពីលោហធាតុ


ជ្រុងនិមួយៗរបស់ Galaxy Alpha ត្រូវបានគេធ្វើឱ្យប៉ោង ធ្វើឱ្យអ្នកកាន់ មានអារម្មណ៍ថា ណែនជាប់នឹងដៃ
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Gsmarena/Cnet