ភ្នំពេញ៖ នៅម៉ោង ១១ និង៣០នាទីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ នៅលើទីលានប្រជាធិបតេយ្យ ទីធ្វើមហាបាតុ កម្មរបស់គណបក្សសង្រ្គោះជាតិនោះ បានផ្ទុះបាតុភាពបង្កជាចលាចលមួយប្រាវ គ្រាដែលមានព្រះសង្ឃមួយអង្គ ព្រះនាម សេក ឌីណា និមន្តមកពីខេត្តកំពង់ធំ បានកាន់ដបសាំង២-៣ដប និមន្តឡើងលើវេទិកា ហើយគំរាមប្រុង ចាក់សាំងដុត ព្រះកាយខ្លួនឯង ។
តែទោះបីជាយ៉ាងណាស្ថានការណ៍នេះ បានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីក្រុមបាតុករបានរារាំងមិនឲ្យការប៉ុនប៉ង របស់ព្រះសង្ឃនេះ ធ្វើបានសម្រេចនោះទេ៕
![src=http://image.dap-news.com:81/dap-news/dap-images/2013/September/id-011/Hong-0391.jpg width=500]()



ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល