នារីៗមួយចំនួនប្រហែលជាធ្លាប់លាក់កាំបិតបត់ក្នុងអាវទ្រនាប់ហើយមើលទៅព្រោះតែខ្លាចមានបញ្ហានៅតាមផ្លូវជាពិសេសគឺនិស្សិតស្រីដែលចេញពីរៀនយប់ស្ងាត់។
តែបើមើលអាវទ្រនាប់ខាងលើនេះគឺមិនមែនជាអាវទ្រនាប់លាក់កូនកាំបិតបត់នោះទេគឺជាអាវទ្រនាប់ដែលមានលាក់កាំភ្លើងមកជាមួយ។ អាវទ្រនាប់នេះបានផលិតដោយក្រុមហ៊ុន Looper Inc.ដែលបានផលិតឡើងសម្រាប់នារីៗដែលត្រូវការការពារខ្លួនជាចាំបាច់។ជាការពិតដែលអ្នកស្រី Looper ជាម្ចាស់ក្រហ៊ុនក៏ដូចជាម្ចាស់គំនិតនេះមិនមានបំណងក្នុងការធ្វើវាលក់នោះទេ។ គាត់បានប្រាប់ថាពីដំបូងឡើយគាត់គ្រាន់តែផលិតវា ២ ៣ ដើម្បីប្រើប្រាស់ខ្លួនឯងតែប៉ុណ្ណោះតែក្រោយពេលដែលមិត្តស្រីៗរបស់គាត់បានឃើញពួកគេមានការចាប់អារម្មណ៍ដែលនាំអោយគំនិតមួយនេះក្លាយជាការផលិតជាផលិតផលអាជីវកម្មមួយ។
ដោយ៖ ម៉ូនីកាប្រភពពី៖ mommysdirtylittlesecret