ថ្វីបើមានទំហំធំ ប៉ុន្ដែ កាបូប oversized បានក្លាយជាចំណុចកណ្ដាលនៃការចាប់អារម្មណ៍ ប៉ុន្ដែវា​ក៏មិនងាយនឹងស៊ីគ្នាជាមួយសម្លៀកបំពាក់របស់អ្នក ប្រសិនអ្នកមិនបានស្វែងយល់អំពីរបៀបនៃការ mix សម្លៀកបំពាក់។

សូមស្វែងយល់នូវវិធី ឬរបៀបនៃការប្រើប្រាស់កាបូបធំ ជាមួយនឹងសម្លៀកបំពាក់ របស់តារាកូរ៉េ​​ខាងត្បូង ដើម្បីទទួលបានការចាប់អារម្មណ៍ពីសំណាក់សាធារណជន។

/ កាបូប oversized ពណ៌ទឹកក្រូចជាំ ជួយធ្វើឱ្យសម្លៀកបំពាក់ casual ពណ៌ងងឹតរបស់ Tiffany (SNSD) កាន់តែគួរចាប់ចិត្ដ។ /Sooyoung មានវិធី ជួយឱ្យកាបូប oversized ពណ៌ nude អាចបញ្ចេញភាពលេចធ្លោ ជាមួយនឹងសម្លៀកបំពាក់សាមញ្ញ ៖ អាវយឹតឆ្នូតក្រហម ស រួមនិងខោ ខៅប៊ោយរឹបពណ៌ខៀវ និងស្បែកជើងពណ៌ស្ករ។ /Suzy ក៏បានប្រើប្រាស់កាបូប oversized ពណ៌ស្ករ ដើម្បីឱ្យស៊ីជាមួយនឹងសម្លៀកបំពាក់ពីរពណ៌របស់ខ្លួន គឺខ្មៅ និងស។  /ប្រសិនទាំងកាបូប oversized ទាំងសម្លៀកបំពាក់ គឺសុទ្ធតែមានពណ៌ងងឹត នោះអ្នកគួរបែរទៅយកចិត្តទុកដាក់ទៅលើស្បែកជើង។ Suzy បានធ្វើឱ្យសម្លៀកបំពាក់របស់នាង លេចធ្លោ ដោយស្បែកជើងបន្លា ពណ៌ស៊ីជំពូ។ /ជាមួយនិងសម្លៀកបំពាក់សុទ្ធសឹងមានពណ៌ pastel ភ្លឺចែងចាំង Hyomin (T-ara) បានជ្រើសរើសកាបូប oversized ពណ៌ស្វាយចាស់ ដែលមើលទៅពិតជាស៊ីគ្នាខ្លាំងណាស់។ /Eunjung (T-ara)  បង្ហាញភាពលេចធ្លោ ជាមួយអាវយឹត T-shirt cut-out ប្លែកភ្នែក និងមួកបន្លា snapback ព្រមជាមួយស្បែកជើង ankle boots ដើម្បី mix ជាមួយកាបូប oversized ។ /Jia (Miss A)  mix កាបូប ធំជាមួយអាវយឹត pull និងអាវធំពណ៌ខ្មៅ ខោខៅប៊ោយ “រហែក” រួមនិងស្បែកជើងកីឡា។  /Gyuri (KARA) ប្រើប្រាស់កាបូប oversized ពណ៌ទឹកក្រូចប្លែកភ្នែក ដើម្បីឱ្យស៊ីជាមួយសម្លៀកបំពាក់ពីរពណ៌ (ខ្មៅ និងស) របស់ខ្លួន។ 

/Jessica (SNSD) 

/Minzy (2NE1)  

/

Yuri (SNSD)

/Jihyun (4minute)

 ដោយ ៖ តារាប្រភព ៖ K14